សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៥ ឬថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខនេះ ថ្នាំប្រភេទចាក់ថ្មីសម្រាប់ព្យាបាលជំងឺកូវីដ១៩នឹងមកដល់កម្ពុជា តាមការ បញ្ជាទិញ។ ការឱ្យដឹងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការ ងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ថវិការទិញថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់យកចាក់ជូន ប្រជាពលរដ្ឋ គឺមិនអាចពន្យាបាននោះទេ ដូច្នេះត្រូវតែមាននៅក្នុងឃ្លាំងយុទ្ធសាស្ត្រជានិច្ច ទោះស្ថិត នៅក្នុងតម្លៃណាក៏ដោយ។ ខណៈនៅថ្ងៃទី២៣ ខែកុម្ភៈនេះជាថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដល់កុមារមានអាយុ ៣ឆ្នាំ។
ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ដំណាក់កាលរាតត្បាតជំងឺកូវីដ១៩ ជាសកល នេះ មិនទាន់បញ្ជាក់ថា ថ្ងៃណាទើបបញ្ឈប់ចាក់វ៉ាក់សាំងនោះទេ។ ដូច្នេះ រាជរដ្ឋាភិបាលត្រូវតែមាន ថវិកាគ្រប់គ្រាន់សម្រាប់ទិញវ៉ាក់សាំង ជាពិសេសរដ្ឋាភិបាលភិបាលមិនអាចទៅខ្ចី ឬទិញបណ្តាក់ពី គេបានទេ គឺប្រើប្រាស់ថវិកាសុទ្ធទាំងអស់តែម្តង។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ថវិកាសម្រាប់ចិញ្ចឹមប្រជាពល រដ្ឋ ដែលរដ្ឋាភិបាលត្រូវចំណាយក្នុង១ខែ ជិត៤០លានដុល្លារ គឺត្រូវតែបន្តចិញ្ចឹមបន្តទៀត ខណៈ ការចំណាយលើការព្យាបាលអ្នកជំងឺនៅតាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលចត្តាឡីស័ក គឺត្រូវតែទទួលខុសឱ្យបានត្រឹមត្រូវ ព្រមទាំងមានថ្នាំសម្រាប់ព្យាបាលផងដែរ៕