(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៥៩៨នាក់ ក្នុងនោះករណីនាំចូល ចំនួន២៦នាក់ និងឆ្លងក្នុងសហគមន៍៥៧២នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៣៥៨នាក់ និងអ្នកស្លាប់២នាក់ ដោយសារជំងឺកូវីដ១៩។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារក ឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៧,៥៧៥នាក់, អ្នកជាសះស្បើយសរុបចំនួន១២១,១២៥ នាក់, ស្លាប់សរុបចំនួន៣,០២២នាក់៕