(ប៉េកាំង)៖ តាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ អោយដឹងថា នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានថ្លែងថា សហរដ្ឋអាមេរិកក្នុង មួយរយៈចុងក្រោយនេះ បានបង្កើនការព្រមានអំពីសង្គ្រាមដែលអាចផ្ទុះឡើង (រវាងរុស្ស៊ី និងអ៊ុយ ក្រែន) ដែលប្រការនេះបាននិងកំពុងបង្កផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពសង្គម និងសេដ្ឋកិច្ច របស់អ៊ុយក្រែនផ្ទាល់។
ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនខាងលើនេះ គឺជាការឆ្លើយតបចំពោះ សារព័ត៌មាន លោកខាងលិចមួយចំនួន ដែលបានចុះផ្សាយអំពីការព្យាករណ៍ថា រុស្ស៊ីនឹងវាយប្រហារអ៊ុយក្រែន នៅក្នុងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។ លោក វ៉ាង វិនពីន បានសង្កត់ធ្ងន់ថា ការឃោសនាបំប៉ោង បែបនេះ បែរជាកំពុងជំរុញទឹកចិត្តឲ្យភាគីពាក់ព័ន្ធ ចូលរួមកាន់តែសកម្មនៅក្នុងកិច្ចសន្ទនា និងចរចា គ្នាទៅវិញ៕