សិង្ហបុរីរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីរហូតដល់«១៩,៤២០ករណី» និងស្លាប់៧នាក់ទៀតក្នុងរបាយ ការណ៍ថ្ងៃអង្គារនេះ


(សិង្ហបុរី)៖
  យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA អោយដឹងថា ប្រទេសសិង្ហបុរី បានរាយ ការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន១៩,៤២០ករណីបន្ថែមទៀតនៅថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ក្នុងចំណោមករណីឆ្លងខាងលើមាន២៤១នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៩១៣នាក់ ក្រោយបានរាយការណ៍ថាមានករណី ស្លាប់ថ្មី៧នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ៤៩៧,៩៩៧ករណី៕