(បាងកក)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post ប្រាប់អោយដឹងថា ក្រសួងសុខាភិបាលថៃ នៅថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៣,១៨២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២៤នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៨,៥៧១នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,៥៣១,០៥១ករណី ក្នុងនោះមានអ្នកស្លាប់ ២២,៣៤៤នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ២.៤០លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេ គណនាថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១១៧លានដូស ក្នុងនោះប្រជាជន ៤៨.៤៩លាននាក់ (៦៩.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ១៦.៣៩ លាននាក់ (២៣.៥%) បានចាក់ដូសជំរុញ៕