(ណៃពិដោរ)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ បានប្រាប់អោយដឹងថា ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានរាយការណ៍ថារដ្ឋាភិបាល យោធាបានប្រកាសពីបទចោទប្រកាន់ពុករលួយថ្មីមួយទៀត ប្រឆាំងនឹងលោកស្រី អោង សាន ស៊ូជី។
លោកស្រី អោង សាន ស៊ូជី មានអាយុ ៧៦ឆ្នាំ កំពុងប្រឈមមុខនឹងបទចោទប្រកាន់រាប់សិបករណី ហើយបើបូកបញ្ចូលបទចោទប្រកាន់ទាំងអស់ លោកស្រីអាច នឹងប្រឈមមុខនឹងជាប់ពន្ធនាគារ ១៥០ឆ្នាំឯណោះ។ លោកស្រី អោង សាន ស៊ូជី ក៏ត្រូវបានតុលាការនៃរបបសឹកមីយ៉ាន់ម៉ា ផ្តនា្ទ ទោសរួចហើយដែរដាក់ពន្ធនាគារ ៦ឆ្នាំ ដោយលោកស្រីត្រូវអនុវត្តទោសនេះតាមរយៈការជាប់ឃុំ នៅក្នុងផ្ទះ។ មកទល់នឹងពេលនេះ, ខាងយោធាមីយ៉ាន់ម៉ាមិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ រីឯមេ ធាវីរបស់លោកស្រី ស៊ូជី ក៏មិនទាន់បញ្ចេញប្រតិកម្មអ្វីដែរ។
សូមជម្រាបថា ចាប់តាំងពីមានព្រឹត្តិការណ៍រដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១មក អ្នកនយោបាយ និងមន្ត្រីជាច្រើនរូបមកពីគណបក្សរបស់លោកស្រី ស៊ូជី ត្រូវបានចាប់ឃុំខ្លួនជា បន្តបន្ទាប់ ក្នុងនោះមានមន្ត្រីម្នាក់ត្រូវបានផ្ដន្ទាទោសប្រហារជីវិតពីបទភេរវកម្ម៕