(ភ្នំពេញ)៖ កងវិស្វកម្មពហុជំនាញលេខ៩២៨ ដែលមានកម្លាំងសរុបចំនួន១៨៤ ក្នុងនោះស្ត្រី៣០ នាក់ បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នៅយប់ថ្ងៃទី០៣ ខែវកុម្ភៈ ឆ្នាំ២០២២នេះ ក្រោយ បញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពអស់រយៈពេល១ឆ្នាំប្រកបដោយជោគេជ័យ ដូចបណ្តា កងមុនៗ នៅសាធារណរដ្ឋលីបង់។
រីឯកងដែលត្រូវធ្វើការប្តូរវេន គឺកងវិស្វកម្មពហុជំនាញលេខ៨២៩ ដែលជាកងទី១២ មានចំនួន កម្លាំងសរុប១៨៤នាក់ ស្ត្រីចំនួន២៩នាក់។ អត្រាចូលរួមរបស់នារីក្នុងកងនេះស្មើ៤៦% លើសពី តម្រូវការរបស់ អ.ស.ប. ត្រឹម១៥%។
នេះសបញ្ជាក់ឱ្យឃើញថា កម្លាំងមួកខៀវកម្ពុជា ពិតជាបានធ្វើនវានុវត្តចំណេះជំនាញក្នុងបរិបទនៃ ការ រស់នៅថ្មី និងសាមគ្គីភាព សហប្រតិបត្តិការ គោរពវិន័យល្អ និងភាពអង់អាច ក្លាហានក្នុងការ អនុវត្តតួនាទីរបស់ខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង នៃតំបន់ដែលខ្លួនបានចូលរួម ពិសេសការ អនុវត្តនូវវិធាននៃការការពារមេរោគកូវីដ១៩។
ពិធីទទួលកងវិស្វកម្មពហុជំនាញលេខ៩២៨ ត្រូវបានធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កង កម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួក ខៀវមួយចំនួន នៅព្រលានយន្តហោះ VIP។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា បេសកកម្មនៅសាធារណរដ្ឋ លីបង់ជាឆ្នាំទី១២ ហើយកងវិស្វកម្មលេខ៩២៨ គឺជាកងទី១១ ដែលបានចូលរួមអនុវត្តបំពេញ ភារកិច្ចប្រកបដោយផ្លែផ្កា ព្រមជាមួយនឹងលទ្ធផលគួរជាទីមោទនៈ។ លើសពីនេះទៀត ខណៈ ពេលដែលស្ថានការណ៍ បាននឹងកំពុងបន្តការរាតត្បាតនៅទូទាំងពិភពលោក ពិសេសក្នុងតំបន់ បេសកកម្ម ដែលវិស័យសុខាភិបាលមិនទាន់មានការរីកចម្រើន កងលេខ៩២៨ បានអនុវត្តយ៉ាង ម៉ឺងម៉ាត់តាមការណែនាំរបស់ អ.ស.ប. ប្រចាំនៅសាធារណរដ្ឋលីបង់ ការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកម្ពុជា រហូតទទួលបានជោគជ័យ ដោយមិនមានសមាជិកណាម្នាក់ ឆ្លងមេ រោគដ៏កាចសាហាវ ដែលពិភពលោកកំពុងរួមគ្នាប្រយុទ្ធប្រឆាំង។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា៖ «តែគួរឱ្យសោកស្តាយដែលបងប្អូនយើង១នាក់ បានរងគ្រោះ ថ្នាក់ដោយសារឧបទ្ទវហេតុផ្ទុះមីនបង្កឱ្យមានវិប្បដិសារីដល់ជាតិ អង្គភាព ក្រុមគ្រួសារ និងខ្លួនឯង ផ្ទាល់។ នេះគឺជាមេរៀន និងបទពិសោធន៍ដែលយើងនីមួយៗត្រូវចងចាំចងក្រង និងចែករំលែកដល់ បងប្អូនប្តូរវេនក្រោយៗ អនុវត្តឱ្យបានដាច់ខាត តាមបទដ្ឋានរបស់ អ.ប.ស. ដោយយក «សុវត្ថិភាព ជាចម្បង»។ បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឱ្យដឹងថា រយៈពេល១ឆ្នាំ នៃការបំពេញភារកិច្ចដ៏សែនលំបាក នៅមជ្ឈិមបូព៌ាដែលមានសីតុណ្ហភាពក្រោមសូន្យអង្សា ខុសគ្នាពី ប្រទេសរបស់យើង និងជាតំបន់សម្បូរទៅដោយភ្នំផង រងសម្ពាធវិបត្តិសេដ្ឋកិច្ចផង ជម្លោះព្រំដែន រវាងប្រទេសអ៊ុស្រាអែល ទន្ទឹមនឹងការឃ្លាតឆ្ងាយពីក្រុមគ្រួសារផងនោះ គឺពិតជាការលះបង់ដ៏ធំធេង មិនអាចកាត់ថ្លៃបាន។ ការធ្វើមាតុភូមិនិវត្តន៍នាពេលនេះ បង្ហាញពីការខិតខំពុះពារជម្នះ គ្រប់ឧបសគ្គ ល្ប៍ទៅនឹងស្ថានការណ៍ជាក់ស្តែងរបស់វីរយុទ្ធជន និងយុទ្ធនារីរបស់យើង ព្រមទាំងបានវិលត្រឡប់ មកវិញប្រកបដោយកាយាមាំមួន រីឯក្រុមគ្រួសារក៏ពោរពេញដោយទឹកមុខញញឹមប្រឹមប្រិយ។
ឆ្លៀតឱកាសនេះ នាយឧត្តមសេនីយ៍ ក៏សូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ គណៈកម្មាធិការជាតិ ដែលតែងតែគិតគូរសួរសុខទុក្ខដល់កម្លាំងយើងជាប់ជា ប្រចាំ។ ក្នុងករណីកម្លាំងទាំងអស់ត្រូវបានអនុញ្ញាតឱ្យទៅឈប់សម្រាកច្បាប់នៅតាមគេហដ្ឋាន ក៏មិនត្រូវធ្វេសប្រហែលជាដាច់ខាត គឺត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល៥ថ្ងៃបន្តទៀត រួមទាំងការអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានម៉ឺងម៉ាត់ ស័ក្តិសមជាកងយោធពលខេមរ ភូមិន្ទគំរូ ដើម្បីគ្រួសារយើងខ្លួនយើង និងសង្គមជាតិយើងទាំងមូល។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងស្វាគមន៍ពី សំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរ ទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ចំពោះការវិលត្រលប់ប្រកប ដោយសុខសុវត្ថិភាព ជាមួយនឹងភាពជោគជ័យក្នុងការបំពេញភារកិច្ច៕