រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌាប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ សំដៅដល់ការស្តារវិស័យទេស ចរណ៍អាស៊ានឥណ្ឌាឡើងវិញ


(ព្រះសីហនុ)៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌាបានដាក់ផែនការបន្តជាមួយគ្នា គឺត្រូវស្វែងមធ្យោ បាយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឲ្យកាន់តែប្រសើរ សម្រាប់តាមបរិវត្តកម្មនៃវិស័យទេសចរណ៍ អាស៊ាន និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ សំដៅដល់ការស្តារវិស័យទេសចរណ៍អាស៊ាន-ឥណ្ឌាឡើងវិញ។

ការឯកភាពគ្នានេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌាលើកទី៩ តាម ទម្រង់ផ្ទាល់ និងអនឡាញ នៅព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដែលដឹកនាំដោយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងសហប្រធា លោក គីស្សាន រ៉េដឌី (G. Kishan Reddy) រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌា។ កិច្ចប្រជុំនេះដែលក៏មានការចូលរួមពីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌា អគ្គលេខាធិការអាស៊ាន ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិ និងក្រសួងមហាផ្ទៃ ដែលមានសមាសភាពប្រមាណ១០០នាក់។

នាកិច្ចប្រជុំនោះ ស្ថាប័នជាតិអាស៊ាន-ឥណ្ឌាបានឯកាពគ្នាស្វែងមធ្យោបាយប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលឲ្យកាន់តែប្រសើរ សម្រាប់តាមបរិវត្តកម្មនៃវិស័យទេសចរណ៍អាស៊ាន។

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌាក៏បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ សំដៅដល់ការ ស្តារវិស័យទេសចរណ៍អាស៊ានឥណ្ឌាឡើងវិញ។

ចំណុចសំខាន់ៗដែលត្រូវបានលើកយកមកពិគ្រោះ និងសម្រេចបានក្នុងកិច្ចប្រជុំខាងលើនេះមាន ដូចតទៅ៖

១៖ កិច្ចប្រជុំក៏បានកត់សម្គាល់ផងដែរថា ការវិនិយោគក្នុងវិស័យទេសចរណ៍ជាកត្តាគន្លឹះក្នុងការស្តារ វិស័យទេសចរណ៍សំដៅដល់ការស្តារសេដ្ឋកិច្ច-សង្គម ដើម្បីការបន្ថយភាពក្រីក្ររបស់ប្រជាជន អាស៊ាន និងឥណ្ឌា។

២៖ បានពិនិត្យ និងវាយតម្លៃផែនការសកម្មភាពដើម្បីធានាការអនុវត្តនេះស្របតាម ផែនការសកម្ម ភាពសហប្រតិបត្តិការទេសចរណ៍អាស៊ាន-ឥណ្ឌា ឆ្នាំ២០២១-២០២២។

៣៖ បានពិនិត្យឃើញថា ផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ ដែលដឹកនាំសម្រប សម្រួលដោយក្រសួងទេសចរណ៍កម្ពុជា មានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកាសបើកទេសច រណ៍អាស៊ានឡើងវិញ។

៤៖ វិបត្តិកូវីដ-១៩ ពិតជាបានជំរុញដល់ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល។

សូមបញ្ជាក់ថា កម្ពុជាបានរៀបចំសេចក្តីថ្លែងការណ៍ភ្នំពេញស្តីពីបរិវត្តកម្មទេសចរណ៍អាស៊ាន (Phnom Penh Declaration on Transforming ASEAN Tourism) ដើម្បីសុំការឯកភាពពី កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ដែលត្រូវបានអនុម័តដោយកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី២៥ផងដែរ៕