(បាកក)៖ យោងតាមកាសែតបាងកកប៉ុស្តិ៍ បានអោយដឹងថា មន្ត្រីជាន់ខ្ពស់របស់ប្រទេសថៃបានឱ្យ ដឹងនៅថ្ងៃអង្គារថា ថៃរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិ ការដំណាក់កាលទីមួយនៃខ្សែរថភ្លើងល្បឿន លឿនប្រវែង ៨៧៣គីឡូម៉ែត្រដែលតភ្ជាប់ប្រទេសចិន នៅឆ្នាំ២០២៦ ដែលយឺតជាការគ្រោងទុក រយៈពេល ៣ឆ្នាំ។ ផ្លូវរថភ្លើងដំណាក់កាលទី១នេះ តភ្ជាប់រាជធានីបាងកកទៅកាន់ខេត្តនគររាជសីម៉ា ដែលមានចម្ងាយប្រហែល ២០០គីឡូម៉ែត្រ។ ដំណាក់កាលទី២ តភ្ជាប់ពីខេត្តនគររាជសីម៉ាទៅកាន់ ខេត្តណងខៃ ជាប់ព្រំប្រទល់ប្រទេសឡាវ ដែលមានចម្ងាយប្រហែល ៣៣០គីឡូម៉ែត្រ។
លោកស្រី Traisulee Traisaranakul អ្នកនាំពាក្យរដ្ឋាភិបាលថ្លៃបានឱ្យដឹងថា ខ្សែរថភ្លើងដំណាក់ កាលទីពីរនេះ បច្ចុប្បន្នស្ថិតក្រោមការវាយតម្លៃផលប៉ះពាល់បរិស្ថាន ហើយត្រូវបានរំពឹងថានឹងចាប់ ផ្តើមផ្តល់សេវាកម្មនៅឆ្នាំ២០២៨។
គម្រោងនេះស្ថិតក្រោមគំនិតផ្តួតផ្តើមខ្សែក្រវាតនិងផ្លូវ (BRI) ដ៏មានហិច្ឆិតារបស់ប្រទេសចិន ដែល មានបំណងតភ្ជាប់ប្រទេសចិនតាមដីគោក និងតាមដែនទឹកមកកាន់តំបន់អាស៊ីអាគ្នេយ៍ អាស៊ីក ណ្តាល អាស៊ីខាងត្បូង តំបន់មជ្ឈិមបូព៌ា និងតំបន់អឺរ៉ុប។
នៅដើមខែធ្នូ ឆ្នាំមុន ការតភ្លាប់រថភ្លើងរវាងប្រទេសឡាវ និងប្រទេសចិនបានចាប់ផ្តើមប្រតិបត្តិការ។ លោកស្រី Traisulee បានបន្ថែមថា ពាណិជ្ជកម្មនៅព្រំដែនប្រទេសថៃនិងឡាវនៅខែធ្នូឆ្នាំ២០២១ បានកើនឡើងដល់ ៦,៩ប៊ីលានបាត (២០៨,៨៤ដុល្លារ) ធៀបនឹង ៤,៦៤ប៊ីលានបាតនៅខែធ្នូ ឆ្នាំ ២០២០។ យោងតាមកាសែតបាងកកប៉ុស្តិ៍ គឺក្រុមហ៊ុនរដ្ឋថៃ និងក្រុមហ៊ុនរដ្ឋចិន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងនានាដែលមាន តម្លៃ ៥,២ប៊ីលានបាតសម្រាប់គម្រោងនេះនៅឆ្នាំ២០១៧ ប៉ុន្តែ ត្រូវបានពន្យាពេលដោយសារការមិន ឯកភាពគ្នាលើផ្នែករចនា ការផ្តល់ហិរញ្ញប្បទាន និងជំនួយ បច្ចេកទេស៕