(ភ្នំពេញ)៖ យោងតាមអនុក្រឹត្យដែលទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ គឺបានអោយ ដឹងថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បាន ចេញព្រះរាជក្រឹត្យតម្លើងឋានន្តរស័ក្តិ និងថ្នាក់ និងនិយ័តកម្មតម្លើងឋានន្តរស័ក្តិ និងថ្នាក់ ជាឧត្តម អគ្គានុរក្សពន្ធនាគារ នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃចំនួន១០រូប។
សូមជម្រាបថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅសាលពហុជំនាញ នៃមណ្ឌលអប់រំកែប្រែទី១ អគ្គនាយកដ្ឋានពន្ធនាគារបានប្រារព្ធពិធីសំណេះសំណាល ត្រួតពិនិត្យលទ្ធផលការងារ និងបំពាក់ ឋានន្តរស័ក្តិជូនមន្ត្រីពន្ធនាគារផងដែរ ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕