(ម៉ិចស៊ីកូស៊ីធី)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២បញ្ជាក់ថា ប្រធានាធិបតីម៉ិចស៉ីកូ លោក អាន់ដ្រេស ម៉ានូអ៊ែល ឡូប៉េស អូប្រាឌ័រ (Andres Manuel Lopez Obrador) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានឱ្យដឹងថា លោកបានជាសះ ស្បើយវិញហើយ បន្ទាប់ពីរូបលោកបានឆ្លងជំងឺ COVID-19 ជាលើកទីពីរ កាលពីជិត១សប្តាហ៍ មុន។ លោក Lopez Obrador បាននិយាយថា លោកធ្វើតេស្តលែងឃើញវិជ្ជមាន COVID-19 ទៀតហើយ ខណៈរោគសញ្ញាគឺមានសភាពធូរស្រាលជាង ហើយលោកក៏ឆាប់ជាសះស្បើយលឿន ជាងផងដែរ បើធៀបទៅនឹងពេលដែលលោកបានឆ្លង COVID-19 ជាលើកដំបូងកាលពីឆ្នាំមុន។ លោកប្រធានាធិបតីម៉ិចស៉ីកូបានគូសបញ្ជាក់ថា អ្វីដែលបានចូលរួមចំណែកធំធេង ក្នុងការជួយរូប លោកប្រឆាំងតទល់នឹង COVID-19 គឺការចាក់វ៉ាក់សាំង ហើយនិងដូសជំរុញ។
គួរបញ្ជាក់ថា លោក Lopez Obrador បានយកឈ្នះជំងឺ COVID-19 ជាលើកដំបូង កាលពីកំលុង ដើមឆ្នាំ២០២១។ ចាប់តាំងពីពេលនោះមក លោកទទួលបានការចាក់វ៉ាក់សាំង AstraZeneca ចំនួន២ដូស រួមជាមួយដូសជំរុញ១ដូសថែមទៀត៕