ប្រធានាធិបតីចិនព្រមានថា ការប្រឈមមុខដាក់គ្នាជាសកល បង្កឱ្យមានផលវិបាកដ៏មហន្តរាយ


 (ប៉េកាំង)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP បានបញ្ជាក់អោយដឹងថា នៅក្នុង សុន្ទរកថាទៅកាន់មេដឹកនាំពិភពលោក តាមរយៈវេទិកាក្រុងដាវ៉ូសតាមអនឡាញ នៅថ្ងៃចន្ទនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានព្រមានថា ការប្រឈមមុខដាក់គ្នារវាងមហាអំណាចអាច​មាន «ផលវិបាកដ៏មហន្តរាយ»។  យោងតាមការបកប្រែផ្លូវការ នៃសុន្ទរកថាដែលត្រូវបាន ផ្សាយ តាមប្រព័ន្ធអ៊ីនធឺណិតលោក ស៊ី បានលើកឡើងថា «ពិភពលោករបស់យើងសព្វថ្ងៃនេះ គឺនៅ ឆ្ងាយ ពីភាពស្ងប់ស្ងាត់ ខណៈវោហាសាស្ត្រយោបាយបានបង្កឱ្យមានការស្អប់ខ្ពើម និងការរើសអើងច្រើន»

លោកបានបន្ថែមថា «ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញម្តងហើយម្តងទៀតថាការប្រឈមមុខដាក់គ្នាមិនអាចដោះស្រាយបញ្ហាបានទេ ប៉ុន្តែនាំទៅរកលទ្ធផលដ៏មហន្តរាយ»