(សិង្ហបុរី)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយយប់ថ្ងៃទី១៧ មករា អោយដឹងថាប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន១,១៦៥ករណីបន្ថែមទៀតគិតត្រឹមថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២នេះ។
ក្នុងចំណោមករណីឆ្លងខាងលើមាន៥៣៤នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសនៅត្រឹម៨៤៣នាក់ដដែល ដោយពុំមានករណីស្លាប់ថ្មីត្រូវ បានរាយការណ៍នៅថ្ងៃនេះឡើយ ខណៈករណីឆ្លងកូវីដ១៩សរុបកេីនដល់ ២៩៣,០១៤ករណី៕