(តូក្យូ)៖ តាមការចេញផ្សាយដោយសារព័ត៌មាន Japantimes អោយដឹងថា អតីតនាយករដ្ឋមន្ត្រី ជប៉ុន លោក Toshiki Kaifu បានទទួលមរណភាពហើយកាលពីដើមខែមករាកន្លងទៅនេះ ក្នុង អាយុ៩១ឆ្នាំ។ តែដំណឹងមរណភាពរបស់ លោកទើបតែត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២។ លោក Toshiki Kaifu ដែលធ្លាប់កាន់តំណែងនាយករដ្ឋមន្ត្រីជប៉ុន ពីខែ សីហា ឆ្នាំ១៩៨៩ ដល់ខែវិច្ឆិកា ឆ្នាំ១៩៩១ បានស្លាប់តាំងតែពីថ្ងៃអាទិត្យសប្ដាហ៍មកម្ល៉េះ។ លោក ត្រូវបានគេស្គាល់យ៉ាងច្បាស់នៅក្រោយពេលរដ្ឋបាលរបស់លោកសម្រេចចិត្តបញ្ជូនកងកម្លាំងស្វ័យការពារជប៉ុន ទៅកាន់តំបន់ឈូងសមុទ្រពែក្សក្នុងឆ្នាំ១៩៩១ ដែល នេះជាបេសកកម្មនៅក្រៅ ប្រទេសជាលើកដំបូងបំផុតរបស់កងកម្លាំងស្វ័យការពារជាតិជប៉ុន (SDF)
ប៉ុន្តែ លោក Toshiki Kaifu បានលាលែងចេញពីតំណែងនៅខែវិច្ឆិកា ឆ្នាំ១៩៩១ បន្ទាប់ពីកើតមាន ភាពចម្រូងចម្រាសយ៉ាងខ្លាំងពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់នយោបាយ៕