សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៩៦០ករណី» ក្នុងនោះ ៥៤៩នាក់ជាករណីអូមីក្រុង


 (សិង្ហបុរី)៖  យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA អោយដឹងថា ប្រទេសសិង្ហបុរីបាន រាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន ៩៦០ករណីបន្ថែម ទៀតគិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២នេះ ។

ក្នុងចំណោមករណីឆ្លងខាងលើមាន៤៧៩នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសនៅត្រឹម៨៣៩នាក់ដដែល ដោយពុំមានករណីស្លាប់ថ្មី ត្រូវ បានរាយការណ៍នៅថ្ងៃនេះឡើយ ខណៈករណីឆ្លងកូវីដ១៩សរុបកេីនដល់ ២៨៩,០៨៥ករណី៕