ថៃមានមនុស្សជាង ៧,៦០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២២នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ


 (បាងកក)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post បានបញ្ជាក់ថា ក្រសួងសុខាភិបាលថៃ នៅថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧,៦៨១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២២នាក់បន្ថែមទៀត ក៏ត្រូវ បានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៣,៣៥០នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ២,២៩២,២៩០ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៨៧២នាក់ និងអ្នកជា សះស្បើយឡើងវិញគឺជាង ២.២លាននាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១០៨.៣៥លានដូស ក្នុងនោះប្រជាជន ៤៧.៥៤លាននាក់ (៦៧.៩៧% នៃ ចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕