ទូរគមនាគមន៍កម្ពុជា ប្រកាសជ្រើសរើសនិយោជិតជាប់កិច្ចសន្យា៩រូប បម្រើការងារនៅសាខារាជ ធានីភ្នំពេញ, សាខាខេត្តព្រះសីហនុ និងខេត្តសៀមរាប


 (ភ្នំពេញ)៖  យោងតាមសេចក្ដីជូនដំណឹង របស់ទូរគមនាគមន៍កម្ពុជា ដែលទទួលបាននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ គឺបានបញ្ជាក់អោយដឹងថា ទូរគមនាគមន៍កម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសនិយោជិតជាប់កិច្ចសន្យាចំនួន៩រូប។ យោងតាមសេចក្ដីជូនដំណឹងបញ្ជាក់ថា ទូរគមនាគមន៍កម្ពុជាត្រូវការជ្រើសរើសនិយោជិតជាប់កិច្ចសន្យាភេទប្រុសចំនួន១រូប ដើម្បីបម្រើការ ងារនៅទូរគមនាគមន៍កម្ពុជាផ្នែកបច្ចេកទេសនៅសាខាខេត្តព្រះសីហនុ និងត្រូវការជ្រើសរើស និយោជិតជាប់កិច្ចសន្យា បម្រើការងារផ្នែកទីផ្សារ និងផ្នែកលក់ទាំងពីរភេទ នៅរាជធានីភ្នំពេញចំនួន ៣រូប, ខេត្តព្រះសីហនុចំនួន២រូប និងខេត្តសៀមរាប ចំនួន៣រូប៕

សូមអានសេចក្ដីជូនដំណឹង របស់ទូរគមនាគមន៍ខាងក្រោម៖