រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យលោក ហួត ឃាងវេង និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសចូលឆ្នាំថ្មី


 (ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ហួត ឃាងវេង រដ្ឋលេខាធិការ ទទួលបន្ទុក APP ក្រសួងព័ត៌មាន និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងជូនពរលោករដ្ឋមន្ត្រី ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២២ ខាងមុខនេះ។ ជំនួបសម្តែងការគួរសម បានធ្វើឡើងនាសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួង៕