សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថ្ងៃនេះកម្ពុជាបានរកឃើញវិជ្ជមានមេរោគបំប្លែងថ្មី «អូមីក្រុង» ១៥ករណី ដែលជាករណីនាំចូល ធ្វើឱ្យចំនួនកើនឡើង៣១ករណី


នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ ក្នុងឱកាសសម្តេចបានអញ្ជើញទទួលវ៉ាក់សាំង បង្ការ ជំងឺកូវីដ១៩ Pfizer ចំនួនជាង ២.៣៥លាន ដូស ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា បានរកឃើញវិជ្ជមាន ជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទ «អូមីក្រុង» ចំនួន ១៥ករណីដែល ជាករណីនាំចូល ធ្វើឱ្យចំនួនឆ្លងជំងឺ កូវីដ១៩ បំប្លែងថ្មីនេះ កើនឡើងចំនួន៣១ ករណី។

សម្តេចតេជោបានឱ្យដឹងយ៉ាងដូច្នេះថា៖ «នៅថ្ងៃនេះ ករណីឆ្លងជំងឺកូវីដ១៩ថ្មី មានរហូតទៅដល់១៥ ករណី ហើយ១៥ករណីនេះ គឺសុទ្ធសឹង តែជាការនាំចូលទាំងអស់ ហើយគឺជាប្រភេទ (អូមីក្រុង) តែ ម្តង ប៉ុន្មានថ្ងៃរួចមកហើយ ការឆ្លងរបស់ យើងនៅសល់៣ ឬ៤ករណី ឬ៥ករណីហើយករណីភាគច្រើន គឺករណីនាំចូល»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា បច្ចុប្បន្ននេះស្ទើរតែមិនមានឆ្លងក្នុង សហគមន៍ ក៏ប៉ុន្តែអកុសលជំងឺកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» នេះ បានរាតត្បាតចូលមកដល់ក្នុង ប្រទេសកម្ពុជា មាន ចំនួន ៣១ករណី។ ដោយឡែកតែករណីថ្ងៃនេះ គឺមានរហូតទៅដល់១៥ករណី តែម្តង។ បើតាមប្រមុខនៃរាជរដ្ឋាបាលកម្ពុជា បានឱ្យដឹងថា នៅក្នុងចំណោម៣១ករណីនេះ គឺមាន អ្នកជំងឺ៣ករណីបានជាសះស្បើយ ដូច្នេះសម្តេចបានយកឱកាសនេះ អំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា មានការប្រុងប្រយ័ត្ន ក៏ប៉ុន្តែ មិនត្រូវភ័យស្លន់ស្លោនោះទេ យើងត្រូវរួមគ្នាដើម្បីទប់ស្កាត់ជាមួយនឹង ការឆ្លងនូវមេរោគបំប្លែងថ្មី «អូមីក្រុង» នេះកុំឱ្យឆ្លងទៅក្នុងសហគមន៍។

នេះជាបញ្ជាក់ន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន បានបន្តថា នៅលើពិភពលោកនេះមានករណីឆ្លង ជំងឺកូវីដ១៩ បំប្លែងខ្លួន «អូមីក្រុង» នេះ នៅតាមបណ្តាប្រទេសជាច្រើនរួចមកហើយ ក៏ប៉ុន្តែ ជាជំងឺ កូវីដ១៩ បំប្លែងខ្លួនថ្មីនេះ មិនសាហាវដូចជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី Delta នោះទេ គឺអាចព្យាបាល បាន ប៉ុន្តែអ្វីដែលសំខាន់នៅក្នុងប្រទេសកម្ពុជា ពេលនេះគឺសុទ្ធសឹងតែនាំចូលតាមច្រកព្រលាន យន្តហោះទាំងនៅភ្នំពេញ និងនៅសៀមរាប ដូច្នេះ យើងកំពុងគ្រប់គ្រងនូវស្ថានការណ៍នេះ មិនទាន់ ឱ្យធ្លាយចូលទៅក្នុងសហគមន៍ សូមប ងប្អូនជនរួមជាតិប្រុងប្រយ័ត្ន អំពីការឆ្លង អូមីក្រុងចូល ទៅក្នុង សហគមន៍ ព្រោះវាមានកម្រិតនៃការឆ្លងឆាប់រហ័សលឿនជាង Delta អាល់ហ្វា។

បើតាមសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «ការកើនឡើងវិញនូវការឆ្លង ចាប់ពី៤ ករណី ៥ករណីឡើងរហូតដល់១៥ករណី ដែលនឹងប្រកាសនៅថ្ងៃស្អែកនេះ សុទ្ធតែជាករណី ឆ្លងនាំចូល ហើយជាករណី អូមីក្រុង ដែលកំពុងតែធ្វើការត្រួតត្រាបាន ហើយសង្ឃឹមថា អូមីក្រុង នឹងមិនហ៊ាចូលទៅក្នុងសហគមន៍ ដូចជា Delta និង អាល់ហ្វា នោះទេ»