សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «២០៩ករណី» ក្នុងនោះករណីកូមីក្រុងមានចំនួន១០៤ករណី


 (សិង្ហបុរី)៖  យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNAអោយដឹងថា ប្រទេសសិង្ហបុរីបាន រាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន២០៩ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១ ។

ក្នុងចំណោមករណីឆ្លងខាងលើមាន ១០៤នាក់ជាករណីអូមីក្រុង។ ចំណែកចំនួនអ្នកស្លាប់សរុបនៅ ទូទាំងប្រទេសកើនដល់៨២២នាក់ បន្ទាប់ពីបានរាយការណ៍ពីករណីស្លាប់ម្នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ២៧៧,៧៦៤៕