(ស្ទឹងត្រែង)៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគម្រោងឥណទាន ក្រសួងអភិវឌ្ឍន៍ជនបទប្រចាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ ក្រោមវត្តមានលោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ និងជាសមាជិកក្រុមប្រឹក្សាភិបាលគម្រោងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។ នៅក្នុងកិច្ចប្រជុំនេះ ក៏មានសិក្ខាកាមមកពីខេត្តចំនួន១៤ រួមមាន៖ ខេត្តស្ទឹងត្រែង, ត្បូងឃ្មុំ, កំពង់ចាម, កំពង់ធំ, កំពត, ព្រះសីហនុ, បន្ទាយមានជ័យ, ពោធិ៍សាត់, បាត់ដំបង, កោះកុង, តាកែវ, សៀមរាប, កំពង់ស្ពឺ និង ខេត្តកំពង់ឆ្នាំង សរុបប្រមាណ៦០នាក់។
លោក ព្រំ ចន្ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ដោយសារកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច ជនបទ ទើបបច្ចុប្បន្ននេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានដំណើរការគម្រោងឥណទាន។ គម្រោងឥណទានជនបទនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះគម្រោងនេះបានចូលរួម លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ តាមរយៈការផ្តល់ប្រាក់កម្ចីដល់ សហគ្រិនខ្នាតគ្រួសារ និងខ្នាតតូច នៅជនបទដែលខ្វះដើមទុនក្នុងការបង្កើត ឬពង្រីអាជីវកម្ម។
លោកបានបន្តថាគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទនៅខេត្តស្ទឹងត្រែងបានដំណើរការដំបូងក្នុងឆ្នាំ២០១៥ ដែលទុនដំបូងមានចំនួនត្រឹមតែ១៣លានរៀលគត់ និងបន្តដំណើរការរហូតដល់ បច្ចុប្បន្នដែលមានទុនចំនួន ២២,៩៩៥,៧០០ រៀលគត់ ដែលបានអនុវត្តចំនួន ៤ភូមិ ក្នុង៣ឃុំ និង១ស្រុក។ ដើមទុនឥណទានមានតិចដែលធ្វើឲ្យដំណើរការ នៃការផ្តល់សេវាឥណទានរបស់អង្គ ភាពអនុវត្តគម្រោងខេត្តស្ទឹងត្រែង មិនអាចឆ្លើយតបទៅ នឹងតម្រូវការរបស់ប្រជាពលរដ្ឋជនបទបាន គ្រប់គ្រាន់នៅឡើយ។ ទន្ទឹមនិងនេះ វិបត្តិកូវីដ១៩ បានចូលមកដល់ធ្វើឲ្យប៉ះពាល់ដល់ដំណើរការ នៃការផ្តល់សេវាឥណទានផងដែរ។
បន្ថែមពីនេះទៀតលោកជំទាវ ឡាយ វីរៈបុត្រ បានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីត្រួត ពិនិត្យលើរបាយការណ៍គម្រោងឥណទានតាមបណ្ដាខេត្តប្រចាំឆ្នាំ២០២១ និងស្វែងរកបញ្ហាការប្រ ឈម និងដំណោះស្រាយដ៏សម ស្របឆ្លើយតបទៅនឹងបរិបទនានាឆ្នាំបន្តបន្ទាប់ ព្រមទាំងដាក់ចេញ ផែនការការងារអនុវត្តឲ្យសមស្របតាមគោល នយោបាយឥណទានជនបទ នឹងក្រុមសន្សំដែលបាន និងកំពុងរៀបចំផងដែរ។
គម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ ជាផ្នែកមួយជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ នៅជន បទ និងសម្រួលលើអាជីវកម្មខ្នាតតូច និងខ្នាតគ្រួសារនៅជនបទ តាមរយៈការផ្តល់កម្ចី ជួយបំផុស និងលើកទឹកចិត្តឲ្យ បង្កើតជាមុខរបរសហគ្រាសខ្នាតតូច ក៏ដូចជាបានជួយស្វែងរកទីផ្សារ សម្រាប់ ដោះដូរផលិតផលនិងបង្កើតបណ្តាញទំនាក់ទំនងរវាង ផលិតករ និងទីផ្សារផលិតផលក្នុងគោលដៅ ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា សមស្របទៅនឹងបរិយា កាសសង្គម សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ នីតិកាលទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកជំទាវ ឡាយ វីរៈបុត្រ សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមដែលមកពីខេត្តទាំង១៤ ក្រោយចូល រួមកិច្ចប្រជុំនេះរួចមក ចេះរៀបចំជាយុទ្ធសាស្ត្រឬផែនការសកម្មភាពការងារ ដើម្បីឆ្លើយតបទៅនឹង អ្វីដែលបានកើតឡើង។ កិច្ចប្រជុំនាពេលបនេះ នឹងមានការចូលរួមជួយបំផុសនិងជំរុញឲ្យមានការ ពិភាក្សា និងផ្ដល់ព័ត៌មានជាក់ស្ដែង ដែលមានលក្ខណៈបែបវិទ្យាសាស្ត្រឆ្លុះបញ្ចាំងពីបច្ចុប្បន្នភាព សម្រាប់គាំទ្រដល់ការអនុវត្តសកម្មភាពការងារនាពេល អនាគត៕