ប្រធានកាកបាទក្រហមខេត្តត្បូងឃ្មុំ ប្ដេជ្ញាអនុវត្តឱ្យបានជោគជ័យតាមយុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដើម្បីបុព្វហេតុបេសកកម្មមនុស្សធម៌


 (ត្បូងឃ្មុំ)៖ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានប្ដេជ្ញាចិត្តខិតខំអនុវត្តឱ្យបានជោគជ័យតាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដើម្បីបុព្វហេតុបេសកកម្មមនុស្សធម៌ ក្នុងការកាត់ បន្ថយជនងាយគ្រោះ និងជនងាយរងគ្រោះដែលបង្កដោយគ្រោះមហន្តរាយផ្សេងៗ ដើម្បីចូល រួមជាមួយរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើឡើង។

ការប្តេជ្ញាចិត្តបែបនេះ របស់ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វឡើងក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់សាខាកាកបាទក្រហមខេត្តត្បូ ងឃ្មុំ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នាយក-នាយករងសាខា អនុសាខាស្រុក/ក្រុងទាំង៧ ព្រមទាំងមន្ត្រីសាខាកាកបាទក្រហមខេត្ត។

នាឱកាសនោះដែរ ឯកឧត្តម បានលើកឡើងថា លោកចងចាំមិនភ្លេចរាល់សកម្មដ៏ប្រពៃ និងណែនាំ ឱ្យមន្ត្រីកាកបាទក្រហមទាំងអស់ អនុវត្តន៍តាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា «ពេលពលរដ្ឋមានបញ្ហា អ្នកទៅដល់មុនគេគឺមន្រ្តីកាក បាទក្រហម» នោះសកម្មភាពជាច្រើនត្រូវបានជួយដល់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ បានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងអនុវត្ត ការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមទូទាំងខេត្តត្បូងឃ្មុំ ដែលបានបំពេញសកម្មភាព មនុស្សធម៌ ដោយបានលះបង់គ្រប់បែបយ៉ាង ដើមី្បជួយជនរងគ្រោះ និងងាយរងគ្រោះ ពិសេស ខណៈដែលប្រទេសជាតិបាននឹងកំពុងជួបនូវវិបត្តិជំងឺកូវីដ១៩។

បើតាមលោក វង វ៉ាន់នី នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានខិតខំប្រឹងប្រែងអនុវត្តការងារមនុស្សធម៌ ដល់មូលដ្ឋានផ្ទាល់ ទៅលើវិស័យស្នូលទាំង៤ និងបុព្វហេតុរដ្ឋបាល រួមមាន វិស័យស្នូលទី១៖ ការគ្រប់គ្រងគ្រោះមហន្តរាយ វិស័យស្នូលទី២៖ សុខភាព និងការថែទាំសុខភាពសហគមន៍ វិស័យ ស្នូលទី៣៖ លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ វិស័យស្នូលទី៤៖ ការអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស និងទី៥៖ បុព្វហេតុរដ្ឋបាលនិងផ្សេងៗ៕