រដ្ឋាភិបាល និងប្រជាជនឡាវ អរគុណកម្ពុជាដែលបានផ្ដល់វ៉ាក់សាំងជូនខ្លួន និងចាត់ទុកជាផ្នែកមួយដ៏សំខាន់ ក្នុងការទប់ស្កាត់ជំងឺកូវីដ


 (ស្ទឹងត្រែង)៖ បន្ទាប់ពីទទួលបាននូវវ៉ាក់សាំង ចំនួន៥០ម៉ឺនដូស និងរថយន្ដដឹកវ៉ាក់សាំង ចំនួន ៣គ្រឿង នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋាភិបាល និងប្រជាជនឡាវ បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្ដល់ជំនួយទាំងអស់ ក្នុង គ្រាដែលប្រទេសគេកំពុងជួបប្រទះ និងប្រឈមជាមួយជំងឺកូវីដ១៩។

ការថ្លែងអំណរគុណនេះ ធ្វើឡើងតាមរយៈលោក ប៊ុនហ្វែង ភូមិម៉ាឡៃស៊ីត រដ្ឋមន្ដ្រីក្រសួងសុខា ភិបាលឡាវ ដែលអញ្ជើញមកទទួលនូវជំនួយទាំងអស់នេះ។ ក្នុងនោះ ភាគីកម្ពុជា មានការអញ្ជើញចូ លរួមពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល តំណាងសម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រីនៃកម្ពុជា នៅច្រកព្រំដែនអន្ដរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាលឡាវ បានថ្លែងយ៉ាងដូច្នេះថា «តាងនាមរដ្ឋាភិបាល និងប្រជាជនឡាវ ខ្ញុំ បាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ ព្រួយបារម្ភ និងបាន ផ្តល់ជំនួយដ៏មានតម្លៃនេះ ឲ្យរដ្ឋាភិបាល ក៏ដូចជាប្រជាជនឡាវរបស់ពួកខ្ញុំ រហូតមក ទោះជាប្រទេស កម្ពុជា ទទួលរង់ផល់ប៉ះពាលធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដូចគ្នា តែរាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា នៅបានបែងចែកជំនួយដ៏មានតម្លៃមកឲ្យរដ្ឋាភិបាល និងប្រជាជនឡាវ»

លោក ប៊ុនហ្វែង ភូមិម៉ាឡៃស៊ីត បានអះអាងទៀតថា ជំនួយទាំងនេះ នឹងជាផ្នែកមួយសំខាន់ ចូល ក្នុងការងារការពារទប់សកាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលប្រទេសឡាវកំពុងតែប្រឈមមុខ នាពេលបច្ចុប្បន្ន និងជាពិសេសការបង្កើនការការពារឲ្យសហគមន៍ និងការឈានទៅដល់ការផ្តល់ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ឲ្យបាន៥០ភាគរយ ក្នុងចុងឆ្នាំ២០២១នេះ។

រដ្ឋាភិបាលឡាវ វាយតម្លៃខ្ពស់លើជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានាលើកនេះ ក៏ដូច ជាការផ្តល់ជំនួយនាកន្លងទៅដែលនេះ បានបង្ហាញឲ្យឃើញពីទំនាក់ទំនង សាមគ្គីភាព និងកិច្ចសហ ប្រតិបត្តិការជិតស្និទ ក្នុងនាមប្រទេសភូមិផងរបងជាប់គ្នា ដែលជាប្រពៃណីដ៏ល្អប្រសើរមានយូររង់ មក និងជាដីគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រួយ ស្ថិតស្ថេរយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលកាន់តែ ពង្រឹងពង្រីក ចេញផ្លែចេញផ្កា៕