លោក គីម ជុងអ៊ុននិយាយថា កូរ៉េខាងជើងត្រូវត្រៀមខ្លួនសម្រាប់ «ការតស៊ូដ៏ធំធេងមួយ» នៅឆ្នាំ ក្រោយនេះ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច


 (សេអ៊ូល)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១ ប្រាប់ថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានថ្លែងថា ប្រទេសរបស់លោកត្រូវតែត្រៀមខ្លួនសម្រាប់ «ការតស៊ូដ៏ធំធេងមួយ» នៅឆ្នាំក្រោយ ដើម្បីបន្តធ្វើឱ្យ មានការរីកចម្រើនលើវិស័យនានា រួមទាំងវិស័យការពារជាតិ កសិកម្ម និងសំណង់។

លោក គីម ជុងអ៊ុន បានធ្វើការកត់សម្គាល់ដូចខាងលើនេះ កាលពីថ្ងៃពុធនៅឯកិច្ចប្រជុំនៃគណៈ កម្មាធិការមជ្ឈិមបក្សពលករ ដែលកំពុងកាន់អំណាច។ បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានថ្លែងទៀតថា ខណៈ ដែលប្រទេសនេះនៅតែប្រឈមមុខ នឹងការលំបាកផ្នែកសេដ្ឋកិច្ច គណបក្សបានទទួលជោគជ័យក្នុង ការជំរុញ ឱ្យសម្រេចបាននូវគោលដៅគោលនយោបាយ និងការអនុវត្តសេដ្ឋកិច្ចរយៈពេល ០៥ឆ្នាំ ដែលលោកបានបង្ហាញនៅដើមឆ្នាំ២០២១នេះ៕