ទេសរដ្ឋមន្ត្រី គន់ គីម អបអរសាទរ នាយឧត្តមសេនីយ៍ ជា តារា អតីតសហការីលើសមរភូមិជាយដែន ក្នុងឱកាសព្រះមហាក្សត្រត្រាស់បង្គាប់តែង តាំងជាទីប្រឹក្សាសម្តេចតេជោ ឋានៈស្មើទេសរដ្ឋមន្ត្រី


 (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសម្តែងនូវក្តីអបអរសាទរយ៉ាងស្មោះ អស់ពីដួងចិត្ត ជូនចំពោះនាយឧត្តមសេនីយ៍ ជា តារា សាកលវិទ្យាធិការសាកលវិទ្យាល័យការពារ ជាតិ ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន។

នាយឧត្តមសេនីយ៍ ជា តារា ត្រូវបានគេដឹងថា ជាអ្នកដែលមានចំណេះជំនាញ លើវិស័យការពារ ជាតិដ៏ប៉ិនប្រសប់មួយរូប ដោយបានបញ្ចប់ការសិក្សា លើវិស័យការពារជាតិ នៅក្នុងប្រទេសបារាំង មិនតែប៉ុណ្ណោះនាយទាហាន ដែលពោរពេញទៅដោយយុទ្ធសាស្ដ្រ និងកលយុទ្ធលើសមរភូមិរូបនេះ បានចូលរួមចំណែកយ៉ាងច្រើនក្នុងបុព្វហេតុជាតិមាតុភូមិ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន មេបញ្ជាការផុតលេខផ្កាយមាស៥។

ជាពិសេសនៅក្នុងសង្គ្រាមទល់ដែន ជាមួយនឹងប្រទេសថៃកាលពីឆ្នាំ ២០០៨ នាយឧត្តមសេនីយ៍ ជា តារា គឺជាមេបញ្ជាការសមរភូមិមុខមួយរូប ដែលនៅប្រចាំការជាប់ ជានិច្ច ក្នុងសមរភូមិក្ដៅទិសប្រា សាទព្រះវិហារ ដោយរង់ចាំគោរព និងអនុវត្ត នូវបទបញ្ជារបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការ វាយកម្ចាត់សត្រូវ ការពារទឹកដី ការពារជាតិ និងប្រាង្គប្រាសាទខ្មែរ។

លើសពីនេះទៀត គេនៅចាំបានថា នៅក្នុងពេលមានជម្លោះនោះ នាយឧត្តមសេនីយ៍ ជា តារា ត្រូវ បានសម្តេចតេជោ ហ៊ុន សែន ចាត់តាំងឲ្យទៅចរចារជាមួយ លោក ប្រាយុទ្ធ ចាន់អូរចា ដែលកាល នោះ លោកជាមេទ័ពរបស់ថៃ និងលោក ប្រាវីត វង្សាវណ្ណ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការ ពារថៃ ដើម្បីឲ្យភាគីថៃដកទ័ពចំនួន១០នាក់ ចេញពីវត្តកែវសិក្ខាគីរីស្វារៈ ដែលពេលនោះហើយ កាន់តែស្ដែងយ៉ាងច្បាស់ ពីភាពប៉ិនប្រសព្វរបស់ ឯកឧត្តម ជា តារា ដែលលោកនិយាយត្រឹមតែ ៥នាទីប៉ុណ្ណោះ ភាគីថៃក៏បាន ទទួលយកសំណើរ ដោយដកទ័ពចេញពីទឹកដីប្រទេសកម្ពុជាភ្លាម។

ភាពអង់អាចក្លាហាន និងគំរូវីរភាពរបស់នាយឧត្តមសេនីយ៍ ជា តារា បានបន្សល់នៅការគោរព ស្រលាញ់ និងនឹករលឹកពីសំណាក់មេទ័ព នាយទាហាន នាយទាហានរង និងពលទាហាន ដែលបាន រូមសមរភូមិ ដើម្បីការពារ ជាតិមាតុភូមិ។

នាយឧត្តមសេនីយ៍ គន់ គីម ដែលជាមេកើយ របស់នាយឧត្តមសេនីយ៍ ជា តារា បានរំលឹកនូវ អនុស្សាវរីយ៍ និងលើកបង្ហាញគំរូវីរភាពជាច្រើនរបស់នាយឧត្តមសេនីយ៍ ជា តារា ។

នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងថា នាយឧត្តមសេនីយ៍ ជា តារា គឺជាសេនាធិការដ៏ ជំនាញ និងប៉ិនប្រសប់មួយរូប បានប្រគៀកស្មាជាមួយរូបលោក ដើម្បីដាក់ចេញនៅយុទ្ធវិធី និង កលយុទ្ធនានា ដើម្បីប្រយុទ្ធប្រដេញ ខ្មាំងសត្រូវចេញពីទឹកដីខ្មែរ កាលពីអំឡុងឆ្នាំ២០០៨។

នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងទៀតថា ក្រៅពីការរួម ប្រយុទ្ធបណ្ដេញខ្មាំងសត្រូវ ហើយនោះ នាយឧត្ដមសេនីយ៍ ជា តារា ក៏បានរួមចំណែកជាច្រើន ក្នុងការងារកសាង និងអភិវឌ្ឍន៍ តំបន់ព្រំដែន នៅតំបន់ប្រាសាទព្រះវិហារ និងខេត្តឧត្តរមានជ័យជាដើមនោះ៕