គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ចាប់ដៃជាមួយក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ លើកកម្ពស់ផលិតផលក្នុងស្រុក


 (ភ្នំពេញ)៖  តាមសេចក្តីប្រកាសព័ត៌មាន ដែលទទួលបាននៅថ្ងៃទី២៦ ខែវិច្ឆិកា អោយដឹងថាក្នុង គោលបំណងលើកកម្ពស់ផលិតផលក្នុងស្រុក តាមរយៈសម្រួលការដឹកជញ្ជូនទំនិញ ផលិតផល នៃចលនាភូមិមួយផលិតផលមួយនោះ កិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងអគ្គលេខា ធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ ជាមួយនឹងក្រុមហ៊ុនដឹក ជញ្ជូនវីរ: ប៊ុនថាំ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

កិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ (ហៅកាត់អគ្គលេខាធិការដ្ឋានភ១.ផ១.) ជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនវីរ: ប៊ុនថាំ បានកំណត់ក្នុងគោលបំណងលើកកម្ពស់ផលិតផលខ្មែរ ក្នុងក្របខណ្ឌការងារជំរុញចលនា ភូមិមួយផលិតផលមួយ ក្រោមកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងស្ថាប័នរដ្ឋ ជាមួយនឹង វិស័យឯកជន ដើម្បីស្វែងរកទីផ្សារលក់ផលិតផលខ្មែរ ទាំងក្នុងប្រទេស ក្រៅប្រទេស និងសម្រួល ដល់ការវេចខ្ចប់ ការដឹកជញ្ជូនរហ័សទាន់ពេលវេលាប្រកប ដោយប្រសិទ្ធភាព រក្សាបាននូវគុណ ភាពផលិតផលខ្មែរ ព្រមទាំងចូលរួមកាត់បន្ថយថ្លៃដើម ផលិត ផ្តល់ភាពងាយស្រួលក្នុងការអភិវឌ្ឍ ផលិតផល ដើម្បីរួមចំណែកធ្វើឱ្យមានកំណើនសេដ្ឋកិច្ច តាមរយៈលើកកម្ពស់ផលិតភាព និងការ អភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានរៀបរាប់សវតារថា គោលនយោបាយជាតិស្តីពីការជំរុញ ចលនាភូមិមួយផលិតផលមួយ (២០១៦-២០២៦) និងផែនការយុទ្ធសាស្រ្តជាតិស្តីពីការជំរុញ ចលនាភូមិមួយផលិតផលមួយ ៥ឆ្នាំ លើកទី១ (២០១៩-២០២៣) ត្រូវបានរាជរដ្ឋាភិបាលអនុម័ត និងដាក់ឱ្យគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយអនុវត្ត ក្រោមកិច្ចសហការ និងសម្របសម្រួលជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងរួមចំណែកឱ្យគោលនយោ បាយនានាក្នុងការអភិវឌ្ឍន៍ជាតិ និងរក្សាជំរុញកំណើនសេដ្ឋកិច្ចឱ្យទទួលបានជោគជ័យ ក្នុងគោល ដៅកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុករបស់ប្រជាជន និងលើកកម្ពស់បរិយាកាសធុរកិច្ចនៅក្នុង វិស័យជំរុញ និងពង្រឹងគុណភាពផលិតផលក្នុងស្រុក និងស្វែងរកទីផ្សារលក់ផលិតផលទាំងនោះ។

ដើម្បីគាំទ្រការងារជំរុញចលនាភូមិមួយផលិតផលមួយ អគ្គលេខាធិការដ្ឋានភ១.ផ១. និងក្រុមហ៊ុន ដឹកជញ្ជូនវីរ:ប៊ុនថាំ នឹងសហការគ្នាអនុវត្តសកម្មភាពមួយចំនួនក្នុងជំហានទីមួយ រយៈពេល ២៤ ខែ (ម្ភៃបួនខែ) ចាប់ពីថ្ងៃចុះហត្ថលេខានៃភាគីទាំងពីរ ដើម្បីជួយបណ្តុះបណ្តាលផ្សព្វផ្សាយដល់កសិករ ផលិតករ ពីរបៀបវេចខ្ចប់ផលិតផល របៀបរក្សាគុណភាពផលិតផល ទុកដាក់ផលិតផលមុនបញ្ញើរ និងដឹកជញ្ជូនផលិតផលបញ្ញើរមកក្រុមហ៊ុន ដោយក្រុមហ៊ុនមានសាខាទូទាំង ២៥ រាជធានីខេត្ត និងតាមបណ្តាលស្រុក/ខណ្ឌ និងឃុំ/សង្កាត់ផងដែរ ដើម្បីជួយស្វែងរកទីផ្សារលក់ផលិតផលខ្មែរ។ កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះនឹងអនុវត្តសាកល្បងនៅខេត្តដប់ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប ឧត្តរមានជ័យ ក្រចេះ កំពង់ចាម ព្រៃវែង ស្វាយរៀង កំពត និងខេត្តតាកែវ ដោយសហ ការយ៉ាងជិតស្និទ្ធជាមួយនឹងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្តនីមួយៗ និងកសិករ ផលិតករ។

គោលបំណងសំខាន់នៃគំនិតផ្តួចផ្តើមនេះ មានដូចខាងក្រោម៖

១៖ លើកកម្ពស់គុណភាពផលិតផលក្នុងស្រុក ទាំងសិប្បកម្ម កសិកម្ម និងសេវាកម្ម ក្នុងបរិបទភូមិ មួយផលិតផលមួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេស

២៖ លើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងស្ថាប័នសាធារណៈ (គណៈកម្មាធិការជាតិ ជំរុញ ចលនាភូមិមួយផលិតផលមួយ) វិស័យឯកជន (ក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ ) និងសមាគម ឬសហគមន៍អ្នកផលិតនៃផលិតផលខ្មែរ

៣៖ លើកម្ពស់ផលិតផលភូមិមួយផលិតផលមួយ តាមរយៈការប្រើប្រាស់ក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុន ថាំ ដើម្បីវេចខ្ចប់ និងដឹកជញ្ជូនបំពេញសេចក្តីត្រូវការរបស់អតិថិជនទាន់ពេលវេលា និងកាត់បន្ថយថ្លៃ សេវាដឹកជញ្ជូនចំពោះផលិតករភូមិមួយផលិតផលមួយ

៤៖ លើកទឹកចិត្តផលិតករដោយលក់ផ្ទាល់ទៅអតិថិជន តាមរយៈផ្សារអនឡាញដោយមានការ សម្រួលក្នុងការដឹកជញ្ជូនទំនិញដល់ដៃអ្នកប្រើប្រាស់ តាមរយៈក្រុនហ៊ុនវីរៈប៊ុនថាំជាដៃគូរ និងផ្តល់ ជូនថ្លៃសេវាដឹកជញ្ជូនពិសេសជូនដល់សមាជិកចលនាភូមិមួយផលិតមួយទាំងអស់ របស់គណៈកម្មា ធិការជាតិជំរុញចលនាភូមិមួយផលិតមួយទូទាំងប្រទេស៕