(កម្ពុជា)៖ តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ចេញផ្សាយអោយដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៩០១,៥១៥នាក់ហើយ ដែលកើនឡើង ជិត៣ម៉ឺននាក់ បេីធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបចំនួន ២៨៩,២៦០នាក់ផងដែរ។
ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ា ទ្បេស៊ី។
របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ គឺ៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៤,៤៤៣នាក់ (ស្លាប់ ១៤៣,៧៦៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨២៨,៦៦០នាក់ (ស្លាប់ ៤៧,៦៨២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៦០២,៨៣៥នាក់ (ស្លាប់ ៣០,១៤៧នាក់)
* ថៃ ឆ្លងចំនួន ២,០៨១,៩៩២នាក់ (ស្លាប់ ២០,៥៤២នាក់)
* វៀតណាម ឆ្លងចំនួន ១,១៥៥,៧៧៨នាក់ (ស្លាប់ ២៤,២៤៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥១៩,៧៣១នាក់ (ស្លាប់ ១៩,០៤៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៥៧,៥១០នាក់ (ស្លាប់ ៦៧៨នាក់)
* កម្ពុជា ឆ្លងចំនួន ១១៩,៩៧៧នាក់ (ស្លាប់ ២,៩១៤នាក់)
* ទ្បាវ ឆ្លងចំនួន ៦៥,៨១៨នាក់ (ស្លាប់ ១៤២នាក់)
* ព្រុយណេ ឆ្លងចំនួន ១៤,៧៧១នាក់ (ស្លាប់ ៩៧នាក់)៕