សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញការណែនាំថ្មី ដោយអនុញ្ញាតឱ្យការរៀប អាពាហ៍ពិពាហ៍ អាចអញ្ជើញភ្ញៀវចូលរួមរហូតដល់ខ្ទង់ពាន់នាក់ តែត្រូវផ្អែកលើទីតាំង ជាពិសេស គោលការរកម្សាគម្លាតសុវត្ថិភាព។
ក្នុងសារសំឡេងពិសេសផ្ញើជូនជនរួមជាតិនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេច តេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ «យើងយកស្តង់ដា នៃការអនុវត្តតាមវិធានសុខាភិ បាល ឧទាហរណ៍គម្លាតដែលត្រូវដាក់មួយតុចំនួន៧នាក់ ប្រសិនបើមានទីតាំងធំ អ្នកម្ចាស់ដើមការ អាចអញ្ជើញភ្ញៀវទៅតាមចំនួនដែលអាចធ្វើធំបាន។ អាចអញ្ជើញ ៥០០នាក់ ៧០០នាក់ ឬដល់ ១ពាន់នាក់ ប៉ុន្តែត្រូវធានាចាំបាច់នូវការរក្សាគម្លាតទៅតាមតុ ដែលត្រូវបានរៀបចំ»។
ជាមួយនឹងការបើកទូលាយឱ្យមានការអញ្ជើញភ្ញៀវចូលរួមច្រើននេះ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ម្ចាស់ដើមការត្រូវអញ្ជើញភ្ញៀវដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួនពីរដូសរួចរាល់ ហើយអ្នកមិនបានចាក់វ៉ាក់សាំង ព្រោះហេតុផលសុខភាពដែលគ្រូពេទ្យ មិនអនុញ្ញាតនោះ ក៏អាចអញ្ជើញចូលរួមបានផងដែរ។ ដោយឡែកអ្នកមិនបានចាក់វ៉ាក់សាំង ព្រោះការគេចវេសសម្តេចតេជោ មិនលើកទឹកចិត្តឱ្យអញ្ជើញចូលរួមកម្មវិធីនោះឡើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកការបើកទូលាយនៃការរៀបចំពិធីមង្គលការ គឺជាអំណរ សាទរសម្រាប់ម្ចាស់គូស្នេហ៍ទាំងឡាយ ហើយក៏ជាអំណរសាទរសម្រាប់អ្នកផ្តល់សេវាសម្រាប់ ពិធីអាពាហ៍ពិពាហ៍ ដូចជាអ្នកភ្លេង អាចារ្យការ និងអ្នកចម្រៀងជាដើម។
ក្រៅតែពិធីរៀបអាពាហ៍ពិពាហ៍ការប្រារព្ធពិធីសាសនាផ្សេងៗ ក៏ត្រូវបានបើកទូលាយសម្រាប់ការ ចូលរួមផងដែរ ដោយមិនមានការកំណត់ចំនួនអ្នកចូលរួមនោះឡើយ។ ប៉ុន្តែត្រូវពិនិត្យជាក់ស្តែងទៅ លើទីតាំងប្រារព្ធពិធីទាំងនោះ។
បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន នៅតែបន្តដល់អ្នកចូលរួមក្នុងពិធីទាំងពីរខាង លើនេះ ត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាលក្នុងការការពាររីករាលដាលជំងឺកូវីដ១៩ ដោយមាន ម៉ាស់ និងអាល់កុលជាប់តាមខ្លួនជាប្រចាំ៕