ព្រះមហាក្សត្រខ្មែរ យាងដល់ប្រទេសបារាំង ប្រកបដោយព្រះសុវត្ថិភាព


 (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ជាទី គោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងដល់ទីក្រុងប៉ារីស ប្រទេសបារាំង ប្រកបដោយព្រះសុខ សុវត្ថិភាព។

ឯកឧត្តម កេត សុផាន់ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំង បានបង្ហោះលើទំព័រហ្វេសប៊ុក កាល ពី៣ម៉ោងមុនដោយបានបង្ហាញព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រខ្មែរនៃការយាងដល់ព្រលានយន្តហោះ។ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានបង្ហាញនូវក្តីរីករាយ ដែលបានក្រាបបង្គំទទួលព្រះករុ ណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត។

សូមជម្រាបថា ព្រះមហាក្សត្រខ្មែរ បានយាងចាកចេញពីកម្ពុជា កាលពីព្រឹកថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចូលរួមមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ដែលធ្វើឡើងនៅទីក្រុង ប៉ារីស ប្រទេសបារាំង។

ក្នុងឱកាសយាងចូលរួមមហាសន្និបាតនេះ នៅថ្ងៃទី១២ ខែវិច្ឆិកា ព្រះមហាក្សត្រខ្មែរ នឹងថ្លែងព្រះ រាជសុន្ទរកថា នៅក្នុងពិធីបើកសម័យប្រជុំជាផ្លូវការ នៃមហាសន្និបាត ដោយផ្តោតលើសមិទ្ធផលសំ ខាន់ៗរបស់អង្គការយូណេស្កូ នៅក្នុងប្រទេសកម្ពុជា៕