ថៃមាន មនុស្ស ៦,៩០៤នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦១នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ


 (បាងកក)៖  តាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post បញ្ជាក់ថា ក្រសួងសុខាភិ បាលថៃនៅថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦,៩០៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៦១នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៨,០២៤នាក់ផ្សេង ទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ១,៩៨២,៤៩៥ករណី ក្នុងនោះមានអ្នកស្លាប់ ១៩,៧៦៤នាក់ និងអ្នកជា សះស្បើយឡើងវិញ ១,៨៦៥,៤៨៧នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ៨០.៩៧លានដូស ក្នុងនោះប្រជាជន ៣៤.០៥លាននាក់ (៤៨.៦៩% នៃចំនួន ប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕