អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលបង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរែ ក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ


(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងជំរុញការងារជួសជុលបង្កាន់ដៃនាគ ប្រវែង៣០ម៉ែត្រ នៅរោងទងទី១ ទិសនិរតីនៃប្រាសាទបន្ទាយសំរែ ដែលទទួលរងការខូចខាតធ្ងន់ ធ្ងរ។មកដល់ពេលនេះ ការងារជួសជុលសម្រេចបានជាង ៩០ភាគរយហើយ ផ្នែកដែលនៅសេស សល់បន្តិចបន្តួច គ្រោងនឹងបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ៕