សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៣,៦៣៧ករណី» និងស្លាប់១៤នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃនេះ


 (សិង្ហបុរី)៖  យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១នេះ អោយដឹងថា ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ៣,៦៣៧ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃសុក្រ ទី២២តុលា ឆ្នាំ២០២១នេះ។

សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏ កាចសាហាវនេះចំនួន ១៤នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសដី កោះដ៏តូចមួយនេះកើនដល់២៩៤នាក់ ចំណែកករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេស សរុបចំនួន ១៦៥,៦៦៣ករណីចាប់តាំងពីមានរាតត្បាតជំងឺនេះមក។

ករណីឆ្លងថ្មីប្រចាំថ្ងៃសម្រាប់ថ្ងៃនេះ គឺមានការកើនឡើង បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែលមានចំនួន៣,៤៣៩ករណី។

សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះ ហាក់កំពុង ប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕