(មីឡែន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១។នាយករដ្ឋមន្រ្តីអ៊ីតាលី លោក ម៉ារីអូ ដ្រាហ្គី (Mario Draghi) នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍ នេះបានសន្យាថា មេដឹកនាំពិភពលោកទាំងអស់ នឹងស្តាប់តាមការទាមទាររបស់ សកម្មជន អាកាស ធាតុវ័យក្មេង មុនកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ស្ដីពីបញ្ហាបម្រែបម្រួលអាកាសធាតុ COP26 ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខនេះ នៅទីក្រុង ក្លាសកូវ (Glasgow) នៃប្រទេស ស្កុតលែន បន្ទាប់ពីកិច្ចប្រជុំឯកជននៅទីក្រុងមីឡែន (Milan) នៃប្រទេសអ៊ីតាលីជាមួយសកម្មជន ម្នាក់ ដែលមានឈ្មោះថា ហ្គ្រេតា ថាន់ប៊ឺហ្គ (Greta Thunberg)។
សំណើរបស់ពួកគេរួមមាន ប្រព័ន្ធហិរញ្ញវត្ថុអាកាសធាតុដែលមានតម្លាភាព, ទេសចរណ៍ប្រកប ដោយនិរន្តរភាព និងការទទួលខុសត្រូវ និងការលុបបំបាត់ចោលបន្តិចម្ដងៗ នូវឧស្សាហកម្មឥន្ធនៈ ហ្វូស៊ីលនៅឆ្នាំ២០៣០ ដែលពួកគេចង់បានរួមបញ្ចូលនៅក្នុងរបៀបវារៈ សម្រាប់កិច្ចប្រជុំកំពូល COP26។
លោក Mario Draghi បាននិយាយបន្ទាប់ពីកិច្ចប្រជុំឯកជនជាមួយកញ្ញា Greta Thunberg និង សកម្មជនដទៃទៀតថា «អ្នកមានសិទ្ធិទាមទារការទទួលខុសត្រូវ និងការផ្លាស់ប្តូរ… ចលភាពរបស់អ្នក គឺមានឥទ្ធិពល ហើយយើងធានាថា យើងកំពុងយកចិត្តទុកដាក់លើការទាមទាររបស់អ្នក»។ លោក Mario Draghi បាននិយាយបន្ថែមថា «អារម្មណ៍ខ្ញុំបានឱ្យដឹងថា មេដឹកនាំទាំងអស់ជឿជាក់យ៉ាង ច្បាស់អំពីតម្រូវការ ដើម្បីធ្វើសកម្មភាពយ៉ាងរហ័ស»៕