បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៩៧៨ នាក់, ជាសះស្បើយ៦០៥នាក់, ស្លាប់ចំនួន១៧ នាក់


 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៩៧៨នាក់, អ្នកជំងឺចំនួន៦០៥នាក់ជា សះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៧នាក់។

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១១២,៦៥១នាក់, អ្នកជាសះស្បើយសរុបចំនួន១០២,៨២៧នាក់, ស្លាប់សរុបចំនួន២,៣១៩នាក់៕