(ហាណូយ)៖ យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP បានអោយដឹងថា ការបិទខ្ទប់ដ៏តឹងរ៉ឹង និងរយៈពេលយូរដោយសារជំងឺកូវីដរបស់ប្រទេសវៀតណាម បានបង្កឱ្យមាន កង្វះផលិតផលសម្រាប់ក្រុមហ៊ុនម៉ាកយីហោល្បីៗ ក្នុងពិភពលោកដូចជា Nike និង Gap ជាដើម។
ការកកស្ទះនៅរោងចក្រជាច្រើននៅវៀតណាម គឺជាផ្នែកមួយនៃវិបត្តិដ៏ធំនៅជុំវិញពិភពលោក ដែលបង្កឱ្យមានការកើនឡើងអតិផរណានិងបង្កឱ្យមានក្តីបារម្ភកាន់តែខ្លាំងអំពីសន្ទុះនៃការស្ទុះងើបឡើងវិញរបស់សេដ្ឋកិច្ចពិភពលោក។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា នៅរោងចក្រក្រណាត់មួយកន្លែងស្ថិតនៅភាគខាង កើតទីក្រុងហាណូយ អ្នកស្រី Claudia Anselmi នាយករោងចក្រ Hung Yen Knitting & Dyeing ដែលផ្គត់ផ្គង់ឱ្យចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនផលិតសម្លៀកបំពាក់ធំៗរបស់អឺរ៉ុប និងអាមេរិកមួយ ចំនួន មានក្តីបារម្ភដោយមិនដឹងថា រោងចក្ររបស់អ្នកស្រីអាចបន្តដំណើរការទៅមុខទៀតឬយ៉ាង ណា។
ទិន្នផលរោងចក្ររបស់រោងចក្ររបស់អ្នកស្រីបានធ្លាក់ចុះ ៥០ភាគរយនៅពេលវីរុសនេះវាយលុកលើ ប្រទេសនេះកាលពីរដូវផ្ការីក (ខែមីនា ដល់ខែមិថុនា) ហើយរោងចក្ររបស់អ្នកស្រីប្រឈមនឹងបញ្ហា កង្វះខ្សែអំបោះសម្រាប់ផលិកម្មរបស់ខ្លួន។
អ្នកស្រីថ្លែងប្រាប់ AFP ឥឡូវ «ការរឹតបន្តឹងការធ្វើដំណើរបានប៉ះពាល់ដល់ឡូជីស្ទិកទាំងចេញ និងចូល។ កត្តានេះអាចបង្កឱ្យមានការពន្យាពេលកាន់តែយូរ។ យើងរស់បានបើយើងមានអីវ៉ាន់ ក្នុងស្តុក»។
បើទោះជាការបិទខ្ទប់កំពុងបន្ធូរបន្ថយសន្សឹមៗនៅទូទាំងប្រទេស ខណៈដែលមានការធ្លាក់ចុះក៏ ដោយ ក៏ពលរដ្ឋវៀតណាមរាប់លាននាក់ ស្ថិតក្រោមបញ្ជាឱ្យនៅតែក្នុងផ្ទះរយៈពេលរាប់ខែ។
ការរឹតបន្តឹងការធ្វើដំណើរធ្វើឱ្យអ្នកបើកបរ និងក្រុមហ៊ុនពិបាកដឹកជញ្ជូនទំនិញនៅទូទាំងប្រទេស និងចេញចូលក្នុងប្រទេស៕