(ញូយ៉ក)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃអង្គារសប្ដាហ៍នេះបាន សន្យាថាប្រទេសរបស់ លោកនឹងបញ្ឈប់ការផ្ដល់មូលនិធិដល់គម្រោងថាមពល ធ្យូងថ្មនានា នៅ ក្រៅប្រទេស ជាផ្នែកមួយនៃការចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
បើតាមលោក ស៊ី ជិនពីង ចិនក៏នឹងពន្លឿនផងដែរនូវកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅអព្យាក្រឹត ឬ ហ្សេរ៉ូកាបោននៅត្រឹមឆ្នាំ២០៦០។ ថ្លែងនៅក្នុងវីដេអូមួយ ទៅកាន់មហាសន្និបាតអង្គការសហប្រ ជាជាតិ លោក ស៊ី ជិនពីង បានគូសបញ្ជាក់ដូច្នេះថា «ដើម្បីសម្រេចគោលដៅ, វាទាមទារឱ្យមាន ការខិតខំប្រឹងប្រែង យ៉ាងខ្លាំង…ចិននឹងបង្កើនការគាំទ្រដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍនានា ក្នុង ការអភិវឌ្ឍថាមពលបៃតង និងពឹងផ្អែកទាបបំផុតលើថាមពលធ្យូងថ្ម ហើយ យើងនឹងមិនផ្ដល់មូល និធិសម្រាប់ការគម្រោងផលិតថាមពលធ្យូងថ្មថ្មីៗ នៅក្រៅប្រទេសទៀតឡើយ»។
សូមជម្រាបថា ការសន្យារបស់ចិន ធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូង និងជប៉ុនបានធ្វើការសន្យាដូច គ្នាទៅនឹងលោក ស៊ី ជិនពីន ខណៈប្រទេសទាំង២នេះក៏ជា អ្នកផ្ដល់មូលនិធិធំដល់គម្រោងថាមពល ធ្យូងថ្មនៅឯក្រៅប្រទេសដែរ៕