មន្ត្រីក្រសួងយុត្តិធម៌ តុលាការ គណៈមេធាវី និងមន្រ្តីផ្នែកច្បាប់កម្ពុជា៦រូប ឆ្លងផុតជោគជ័យការការ ពារនិក្ខេបបទថ្នាក់បណ្ឌិតលើកទី១ នៅប្រទេសចិន

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ តុលាការ គណៈមេធាវី និងមន្រ្តីផ្នែកច្បាប់នៅកម្ពុជា ចំនួន ៦រូប បានឆ្លងផុតដោយជោគជ័យក្នុងការការពារនិក្ខេបបទថ្នាក់បណ្ឌិតលើកទី១ នៅសកលវិទ្យា ល័យ South-West University of Political Science and Law នៅទីក្រុងឆុងឈីង ប្រទេសចិន តាមប្រព័ន្ធអនឡាញ ក្រោយពីបានសិក្សានៅទីនោះអស់រយៈពេល៣ឆ្នាំ។

បើតាមឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់ បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ថាកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ រវាងក្រសួងយុត្តិធម៌កម្ពុជា និងមជ្ឈមណ្ឌលស្រាវ ជ្រាវច្បាប់ចិន-អាស៊ាន របស់សមាគមច្បាប់ប្រទេសចិន (China-ASEAN Legal Research Center – China Law Society)
ឯកឧត្ត ជិន ម៉ាលីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ តុលាការ គណៈមេធាវី និងមន្រ្តីផ្នែកច្បាប់នៅកម្ពុជា ចំនួន៦រូប បានឆ្លងផុតដោយជោគជ័យក្នុងការការពារ និក្ខេបបទថ្នាក់បណ្ឌិតលើកទី១ នៅសកលវិទ្យាល័យ South-West University of Political Science and Law នៅទីក្រុងឆុងឈីង ប្រទេសចិន តាមប្រព័ន្ធអនឡាញ ក្រោយពីបានសិក្សា នៅទីនោះអស់រយៈពេល៣ឆ្នាំ។ នៅសល់ការការពារលើកទី២ មួយវគ្គទៀតតែប៉ុណ្ណោះ ក្នុងពេល ឆាប់ៗខាងមុខនេះនឹងឈានទៅការបញ្ចប់ជាស្ថាពរ»។

បន្ថែមពីនេះ ឯកឧត្ត ជិន ម៉ាលីន បានឱ្យដឹងថា កម្មវិធីនេះ កើតចេញពីកិច្ចសហប្រតិបត្តិការ ក្នុង វិស័យកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ រវាងក្រសួងយុត្តិធម៌កម្ពុជា និងមជ្ឈមណ្ឌលស្រាវជ្រាវ ច្បាប់ចិន-អាស៊ាន របស់សមាគមច្បាប់ប្រទេសចិន (China-ASEAN Legal Research Center) ក្រោមគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់រដ្ឋាភិបាលចិន ដែលកម្មវិធីបានចាប់ផ្តើម តាំងពីឆ្នាំ២០១៥ និងបានធ្វើការជ្រើសរើសនិងបញ្ជូនថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងយុត្តិធម៌ និងតុលាការ និងអ្នកវិជ្ជាជីវៈច្បាប់កម្ពុជា ទៅបន្តការសិក្សានៅសកលវិទ្យាល័យ South-West University of Political Science and Law នៅទីក្រុងឆុងឈីង ប្រទេសចិន ជារៀងរាល់ឆ្នាំ ដែលមកដល់ពេលនេះ សម្រាប់វគ្គថ្នាក់បណ្ឌិតនិងអនុបណ្ឌិតមាន១៦រូប និងវគ្គជំនាញខ្លីៗមាន ៤០រូប៕