យុះទីហ្វុងវាយប្រហារហ្វីលីពីនភាគខាងកើតបណ្តាលឱ្យដាច់ចរន្តអគ្គិសនី

ព្
ព្យុះទីហ្វុងដ៏ខ្លាំងមួយនៅថ្ងៃអង្គារនេះបានបោកបក់មកលើភាគខាងកើតប្រទេសហ្វីលីពីនដោយនាំមកនូវខ្យល់បក់ខ្លាំងដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅក្នុងខេត្តមួយចំនួន។

សេវាកម្មអាកាសធាតុរដ្ឋបាននិយាយថា ព្យុះទីហ្វុងខុនសុនបានបក់បោកក្នុងល្បឿន ១២០ គីឡូម៉ែត្រក្នុងមួយម៉ោងជាមួយនឹងខ្យល់កន្ត្រាក់រហូតដល់ ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបោកបក់ដល់ដីគោកដំបូងនៅទីក្រុងមាត់ឆ្នេរ ហឺណានី នៃខត្តសាម៉ាខាងកើត មុនពេលវាយប្រហារខេត្តសាម៉ាក្បែរខាងកាលពីព្រឹកថ្ងៃអង្គារ។

គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ភ្នែកនៃព្យុះទីហ្វុងនេះបានស្ថិតនៅក្នុងតំបន់ជុំវិញទីក្រុងឌីម៉ាសាឡាងនៃខេត្តម៉ាស្បាថេ។

អភិបាលខេត្តសាម៉ាខាងកើតលោកបិន អេវ៉ាដាន់បាននិយាយនៅក្នុងសារមួយថា “យើងមានការខូចខាតតិចតួចប៉ុណ្ណោះនៅទីនេះ។ សូមអរគុណព្រះ”។
លោកបាននិយាយថា ការងារត្រូវបានផ្អាកនៅក្នុងការិយាល័យរដ្ឋាភិបាល។

ប្រតិបត្តិករប្រព័ន្ធថាមពលជាតិគឺក្រុមហ៊ុន National Grid Corporation of the Philippines បាននិយាយថាបណ្តាញបញ្ជូនភ្លើងមួយចំនួនបានរងផលប៉ះពាល់។ ការដាច់ចរន្តអគ្គិសនីត្រូវបានរាយការណ៍នៅក្នុងខេត្តសាម៉ាខាងកើត ខេត្តសាម៉ា និង ខេត្តឡីតេ៕