គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៦ ខែកញ្ញាម្សិលមិញ ស្លាប់៨នាក់ និងរបួស១៦នាក់

(ភ្នំពេញ)៖ តាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់អោយដឹងថានៅថ្ងៃ ទី០៦ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន១៤ករណី បណ្តាល ឲ្យមានអ្នកស្លាប់ចំនួន៨នាក់ និងរបួសចំនួន ១៦នាក់។

របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ដដែលក៏បានអោយដឹងទៀតថា ជាទូទៅគ្រោះ ថ្នាក់ចរាចរណ៍នៅកម្ពុជាកើតឡើងដោយមូលហេតុ៖ ល្បឿន មិនប្រកាន់ស្តាំង បត់គ្រោះថ្នាក់ ប្រជែង ស្រវឹង និងមិនគោរពសិទ្ធិ៕