លោកស្រីចូលីសម្តែងការព្រួយបារម្ភអំពីស្ត្រីនិងក្មេងស្រីនៅអាហ្វហ្គានីស្ថាន

លោកស្រីអេនជេលីណា ចូលីបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពស្ត្រីនិងក្មេងស្រីនៅអាហ្វហ្គានីស្ថាន។

តារាសម្តែងស្រីដែលជាបេសកជនពិសេសរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានប្រាប់កាសែតអាល្លឺម៉ង់មួយកាលពីថ្ងៃអាទិត្យទី៥កញ្ញាថា លោកស្រីមិនគិតថា រដ្ឋាភិបាលថ្មីអាចធ្វើឱ្យអ្វីៗបានប្រសើរឡើងវិញនោះឡើយ ដូច្នេះអ្វីៗនឹងដូចកាលពី ២០ ឆ្នាំមុនយ៉ាងអ៊ីចឹង។
ទោះយ៉ាងណា លោកស្រីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពរបស់ស្ត្រីនៅទីនោះ។

លោកស្រីចូលីបានប្រាប់កាសែតប្រចាំសប្តាហ៍ Welt am Sonntag ថា”ខ្ញុំកំពុងគិតអំពីស្ត្រីនិងក្មេងស្រីទាំងអស់ដែលមិនដឹងថាតើពួកគេអាចត្រឡប់ទៅធ្វើការឬទៅសាលារៀនវិញបានឬអត់។ ហើយខ្ញុំកំពុងគិតអំពីយុវជនអាហ្វហ្គានដែលព្រួយបារម្ភថាពួកគេនឹងបាត់បង់សេរីភាពរបស់ពួកគេ”។

ក្រុមយុទ្ធជនតាលីបង់បានដណ្តើមបានផ្នែកភាគច្រើននៃប្រទេសអាហ្វហ្គានីស្ថានកាលពីខែមុននិងអបអរការចាកចេញរបស់កងកម្លាំងអាម៉េរិកចុងក្រោយបន្ទាប់ពីសង្គ្រាម ២០ ឆ្នាំ។

ក្រុមបះបោរនេះឥឡូវត្រូវគ្រប់គ្រងប្រទេសហែកហួរដោយសង្គ្រាមដែលពឹងផ្អែកយ៉ាងខ្លាំងលើជំនួយអន្តរជាតិ៕