(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចេញសេចក្តីសម្រេចកំណត់ភូមិសាស្ត្រ មួយចំនួនក្នុងសង្កាត់ទឹកថ្លា និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ «ជាតំបន់ក្រហម»។
បើតាមសេចក្តីសម្រេចដែល ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ដូច្នេះថា៖ «ត្រូវបានកំណត់ភូមិសាស្ត្រមួយចំនួនក្នុងសង្កាត់ទឹកថ្លា និងសង្កាត់កំពង់ស្វាយ នៃក្រុងសិរីសោភ័ណ ជា «តំបន់ក្រហម» ដែលមានការឆ្លងរាលដាលនៃជំងកូវីដ១៩ ធ្ងន់ធ្ងរ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការអនុវត្ត វិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងកូវីដ១៩ នៅក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ»។
ភូមិសាស្ត្រទាំងនោះរួមមានដូចខាងក្រោម៖
*ទី១៖ បរិវេណផ្សារទឹកថ្លា ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ
*ទី២៖ បរិវេណវត្តភ្នំជញ្ជាំង (ផ្លូវចូលវត្ត-តាមរបងវត្ត) ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ
*ទី៣៖ ខាងកើតឈាងខាងជើងវត្តទឹកថ្លា ចាប់ពីផ្លូវមុខផ្ទះ ឈ្មោះ រួម រ៉េត, អេង សំអាត, ទឹម សាវឿន, វង្ស ម៉ុង និងឈុន ឃាង ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ
និងទី៤៖ បរិវេណផ្សារពង ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ៖