(ភ្នំពេញ)៖ តាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែល ទទួលបាននៅព្រឹកថ្ងៃទី ២១ សីហានេះគឺបានអោយដឹងថាក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេស កម្ពុជា នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ១,៨១៥នាក់ទៀត និងយានយន្តចំនួន ៨៨១ គ្រឿង បាន ប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ៨៣៩ករណី ព្រមទាំងបានធ្វើការ ផាកពិន័យជាទឹកប្រាក់សរុបចំនួន ១២លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមានមនុស្ស ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ តុលាការទេ៕
ខាងក្រោមនេះជាសេចក្តីប្រកាស៖