(ភ្នំពេញ)៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្ញើលិខិតមួយច្បាប់ជូនដល់អភិ បាលរាជធានី-ខេត្ត ដើម្បីណែនាំអំពី គោលការណ៍ និងបែបបទនៃការជ្រើសរើសមន្ត្រីកិច្ចសន្យា និង បុគ្គលិកស្ម័គ្រចិត្ត ចូលបម្រើការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលប្រើប្រាស់ថវិកាហិរញ្ញប្បទាន និង ថវិកាប្រយុទ្ធនឹងជំងឺកូវីដ១៩។
លិខិតរបស់ឯកឧត្តម ម៉ម ប៊ុនហេង ដែលទទួលបាននៅថ្ងៃទី២១ ខែសីហានេះបញ្ជាក់ថា ការជ្រើស រើសមន្ត្រីកិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្តបម្រើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវអនុវត្តតាមគោល ការណ៍ការជ្រើសរើស ផ្អែកតាមតម្រូវការការងារចាំបាច់របស់អង្គភាព ដើម្បីបំពេញកង្វះខាតបុគ្គលិក និងគោលការណ៍ស្ម័គ្រចិត្តរបស់សាមីជន ដោយទទួលបាននូវរបបឧបត្ថម្ភផ្សេងៗ តាមគោលការណ៍ កំណត់របស់រាជរដ្ឋាភិបាល ក៏ដូចជារបស់អង្គភាព នៅក្នុងអំឡុងពេលកំពុងបំពេញការងារ និងមិន ទាមទារនូវអត្ថប្រយោជន៍ផ្សេងៗ ដែលមិនមានក្នុងគោលការណ៍ ដែលបានកំណត់ឡើយ។
ក្រសួងបន្តថា ដើម្បីអនុវត្តឱ្យមានការឯកភាពគ្នា ក្នុងការបំពេញទម្រង់បែបបទ ងាយស្រួលដល់ ការងារគ្រប់គ្រង ក្រសួងសុខាភិបាលតម្រូវឱ្យអង្គភាព ដែលធ្វើការជ្រើសរើសមន្ត្រីកិច្ចសន្យា និងបុគ្គ លិកស្ម័គ្រចិត្តបម្រើការងារ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បំពេញបែបបទតាមទម្រង់គំរូ ដែលភ្ជាប់មកជា មួយដូចខាងក្រោម៖
១៖ ពាក្យសុំចូលបម្រើការងារ
២៖ ប្រវត្តិរូបសង្ខេប
៣៖ កិច្ចសន្យាការងារ
៤៖ លិខិតបង្គាប់ការឱ្យចូលបម្រើការងារ៕