អាជ្ញាធរខេត្តព្រះសីហនុ បើកឱ្យដំណើរការឡើងវិញផ្សារលើ ក្រុងព្រះសីហនុ និងអាជីវកម្មលក់ ដូរនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម «ដារាសំណាង»

(ព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចឱ្យបើក ដំណើរ ការឡើងវិញដំណើរការអាជីវកម្មលក់ដូរ នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ និងបើកឱ្យ ដំណើរការ ឡើងវិញដំណើរការអាជីវកម្មលក់ដូរ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម «ដារាសំណាង»។

បើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែល ទទួលបាននៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ទីតាំងផ្សារ និងអាជីវកម្មពាណិជ្ជកម្មទាំង២នេះ នឹងត្រូវបើកឱ្យ ដំណើរការឡើងវិញ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្អែកនេះ៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ៖