ស្ថានទូតចិនប្រចាំនៅកម្ពុជា ផ្សព្វផ្សាយថា ទង្វើអាមេរិកគឺប្រៀបដូចជា «ចោរស្រែកចាប់ចោរ» និង «ធ្វើខុសហើយបែរជាបង្ខូចអ្នកដទៃ»

(ភ្នំពេញ)៖ ស្ថានទូតចិននៅកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ផ្សព្វផ្សាយនូវខ្លឹមសារ របស់ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ដែលបានបកអាក្រាតថា ទង្វើរបស់ សហរដ្ឋអាមេរិក គឺប្រៀបដូចជា «ចោរស្រែកចាប់ចោរ» និង«ធ្វើខុសហើយបែរជាបង្ខូចអ្នកដទៃ»។

ប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពី អនុប្រធានអចិន្ត្រៃយ៍សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ចិនមានបំណងរារាំងការងាររបស់ អង្គការសុខភាពពិភពលោក(WHO) ជា ពិសេសបានប្រកាសថានឹងមិនចូលរួមផែនការការងារស្វែងរកប្រភពដើមនៃជំងឺវីរុសដំណាក់កាលទី២ ជាមួយអង្គការ WHO។

«លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ការលើកឡើងរបស់អនុ ប្រធានអចិន្ត្រៃយ៍សហរដ្ឋអាមេរិកគឺជាទង្វើ“ចោរស្រែកចាប់ចោរ”“ធ្វើខុសហើយបែរជាបង្ខូចអ្នកដទៃ”។ ចាកចេញពី WHO ដោយគ្មានហេតុផល គំរាមកំហែងដល់សកម្មភាព WHO តាមរយៈការ បញ្ឈប់ផ្តល់ជំនួយ នេះគឺជាសហរដ្ឋអាមេរិក។ យកស្ថានភាពជំងឺវីរុសលាបពណ៌គេឯង និងយក បញ្ហាជំងឺវីរុសបំពាក់សញ្ញាលើគេឯង រំខានការសម្របសម្រួលរបស់ WHO លើសកម្មភាពប្រយុទ្ធ ប្រឆាំងនឹងជំងឺវីរុសជាសកល ក៏ជាសហរដ្ឋអាមេរិក។

“ត្រូវគ្នាក៏សហការ មិនត្រូវគ្នាក៏បោះបង់ ”អង្គការ WHO និងពហុភាគីនិយម ក៏នៅតែជាសហរដ្ឋអាមេរិក។ ចាកប្រធានបទនៅក្នុងកិច្ចប្រជុំខាងលើ លើកតែការស្វែងរកប្រភពដើមនៃជំងឺវីរុស បង្ខូចនិងលាប ពណ៌ចិន ក៏នៅតែជាសហរដ្ឋអាមេរិក»។ នេះជាការផ្សព្វផ្សាយរបស់ស្ថានទូតចិន ប្រចាំនៅកម្ពុជា។

ស្ថានទូតបានចាត់ទុកថាអ្វីដែលចិនមិនយល់ស្របនោះគឺការស្វែងរកប្រភពដើមនៃជំងឺវីរុសដោយធ្វើនយោបាយូបនីយកម្មកម្រិតខ្ពស់។ អ្វីដែលចិនមិនទទួលយកនោះគឺការស្វែងរកប្រភពដើមនៃជំងឺវីរុសខុសពីតម្រូវការនៃសេចក្តីសម្រេចក្នុងកិច្ចប្រជុំអង្គការWHO។អ្វីដែលចិនមិនចូលរួមនោះគឺការស្វែងរកប្រភពដើមនៃជំងឺវីរុសដោយមិនគោរពតាមសេចក្តីសន្និដ្ឋាន និងអនុសាសន៍នៃការសិក្សាស្រាវជ្រាវដំណាក់កាលទី១។

ស្ថានទូតបានបញ្ជាក់បន្ថែមថា ប្រទេសចិនតែងប្រកាន់ខ្ជាប់នូវការបើកចំហ តម្លាភាព វិទ្យាសាស្ត្រ និងអាកប្បកិរិយាកិច្ចសហប្រតិបត្តិការ លើបញ្ហាស្វែងរកប្រភពដើមនៃជំងឺវីរុស។ ប្រទេសចិនគឺជាប្រទេសដំបូងគេដែលបានអនុវត្តកិច្ចសហប្រតិបត្តិការ ស្វែងរកប្រភពដើមនៃជំងឺ វីរុសជាមួយអង្គការ WHO បានអញ្ជើញអ្នកជំនាញអង្គការWHOបំពេញទស្សនកិច្ចសិក្សាស្រាវ ជ្រាវប្រភពដើមនៃជំងឺវីរុសចំនួនពីរដង និងបានទទួលក្រុមអ្នកជំនាញអន្តរជាតិមកបំពេញទស្សនកិច្ច ក្នុងមន្ទីរស្រាវជ្រាវជំងឺវីរុសនៅក្នុងទីក្រុង WUHAN។

ជិត៧០ប្រទេសបានផ្ញើសារទៅកាន់ថ្នាក់ដឹកនាំអង្គការ WHO បានចេញសេចក្តីថ្លែងការណ៍ និង លិខិតសារទូតជាដើមដើម្បីប្រឆាំងនឹងការយកបញ្ហាជំងឺវីរុសមកធ្វើនយោបាយូបនីយកម្ម គាំទ្រ របាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិន និងអង្គការ WHO ស្តីអំពីការស្វែងរកប្រភពដើមនៃជំងឺវីរុស។

ស្ថានទូតចិន ក៏បានកលើកឡើងទៀតថា សំណួរឥឡូវនេះគឺ តើភាគីអាមេរិកពេលណាអាចឆ្លើយ តបជាវិជ្ជមានចំពោះសំណួររបស់សហគមន៍អន្តរជាតិទាក់ទងអំពី Fort Detrick? តើពេលណាអាចពន្យល់ពីការសង្ស័យរបស់សហគមន៍អន្តរជាតិស្តីអំពីមន្ទីរពិសោធន៍ជីវសាស្រ្តជាង២០០កន្លែងនៅជុំវិញពិភពលោក? តើពេលណាអាចអនុវត្តកិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមតាមបែបវិទ្យាសាស្ត្រជាមួយអង្គការ WHO ដូចប្រទេសចិន?៕