(ឡុងដ៏)៖ តាមការចេញផ្សាយដោយ BBC នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១គឺអង់គ្លេសបន្តចាប់ បានមនុស្ស១១នាក់នៃករណីរើសអើងពូជសាសន៍ទៅលើកីឡាករជម្រើសជាតិអង់គ្លេស (ស្បែកខ្មៅ) ដែលធ្វើមិនបានល្អនៅការប្រកូតពានអឺរ៉ុប Euro 2020 ដែលវគ្គផ្តាច់ព្រ័ត្រ នៅទឹកដីអង់គ្លេស ដែលករណីនេះត្រូវបានក្រុមប៉ូលីស រកបានឃើញនៅក្នុងសារបណ្តាញសង្គម ក្នុងចំណោម ៦០០របាយការណ៍។
អង្គភាពប៉ូលីសនៃសហព័ន្ធបាល់ទាត់អង់គ្លេស បានរកឃើញសារប្រមាណ ៦០០ករណីដែលបានបង្ហាញថារើសអើងពូជសាសន៍ ខណៈដែលមាន ២០៧ករណីជាបទល្មើស ស្ថិតជាករណីដែលបានផ្ញើសាររើសអើងទៅលើកីឡាករអង់គ្លេសស្បែកខ្មៅ ដោយក្នុងនោះមាន ១២៣នាក់មកពីក្រៅប្រទេស តែក៏ត្រូវបានដាក់បញ្ជូនទៅកាន់អជ្ញាធរមូលដ្ឋានធ្វើការតាមផ្លូវច្បាប់ នឹងប្រមាណ ៣៤នាក់ស្ថិតនៅក្នុងចក្រពភអង់គ្លេស។
នៅចាំបានថាមុនពេលដែលមានករណីរើសអើងបែបនេះ បន្ទាប់ពីកីឡាករអង់គ្លេស ៣នាក់មាន Marcus Rashford, Jadon Sancho, Bukayo Saka ដែលពួកគេបានស៊ុតបាល់ ១១ម៉ែត្រមិន ចូលនៅវគ្គផ្តាច់ព្រ័ត្រ Euro 2020 ធ្វើឲ្យក្រុមអង់គ្លេស មិនអាចសម្រេចក្តីស្រម័យលើកពាន ដែល ធ្លាក់ទៅលើក្រុមអីតាលី កាលពីខែមិថុនា៕