ប្រទេសរុស្ស៊ីបើកសំណុំរឿងប្រឆាំង WhatsApp ពីបទរំលោភលើច្បាប់ទិន្នន័យផ្ទាល់ខ្លួន

(ម៉ូស្គូល)៖ ប្រទេសរុស្ស៊ីនៅថ្ងៃសុក្រម្សិលមិញនេះបានផ្តើមដំណើរការនីតិវិធីរដ្ឋបាលប្រឆាំងក្រុមហ៊ុន WhatsApp ចំពោះការរំលោភលើច្បាប់ទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់ រុស្ស៊ីនៅក្នុងទឹកដីរុស្ស៊ី ខណ:ដែលក្រុមហ៊ុន Google ទើបតែទទួលការផាកពិន័យ ពីតុលាការលើករណីស្រដៀងគ្នានេះ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យ ដឹងថា មួយរយ:ពេលចុងក្រោយនេះ រុស្ស៊ីចាប់ផ្ដើមរិតបណ្ដឹងទៅលើច្បាប់អនឡាញ និងជាពិសេស គឺក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗកំពុងតែប្រឈមមុខនឹងច្បាប់ទាំងនេះ។

សម្រាប់ WhatsApp ត្រូវបានតុលាការរុស្ស៊ីចោទប្រកាន់ថា មិនបានធ្វើតាមសំណើរបស់រដ្ឋាភិបាល ក្នុងការលុបមាតិកាមួយចំនួនដែល ប្រឆាំងនឹងច្បាប់ប្រទេសរុស្ស៊ី ខណ:ដែលក្រុមហ៊ុន Google, Facebook និង Twitter ក៏ប្រឈមមុខដូចគ្នាទៅនឹងករណីនេះផងដែរ។

តាមការបញ្ជាក់ពីតុលាការបានឱ្យដឹងថា កម្មវិធី WhatsApp ដែលមាន Facebook ជាខ្ទងបង្អែក នឹងត្រូវបង់ប្រាក់ផាកពិន័យ ចំនួនចន្លោះពី ១៣៧០០ដុល្លារអាមេរិក ទៅ ៨២២៥០ដុល្លារអាមេរិក ចំពោះការរំលោភលើច្បាប់ទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់រុស្ស៊ីនៅក្នុងទឹកដីរុស្ស៊ី៕