គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៦.៧៣លាននាក់ ស្លាប់ជាង ១៣.០ម៉ឺននាក់

គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៦,៧៣៦,១៧៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៣០,៨១១នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,១៦៦,៥០៥នាក់ (ស្លាប់ ៨៣,២៧៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៥៤៨,៧៥៥នាក់ (ស្លាប់ ២៧,២២៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,០១៣,៤៣៨នាក់ (ស្លាប់ ៧,៤៤០នាក់)
* ថៃ ឆ្លងចំនួន ៤៩៧,៣០២នាក់ (ស្លាប់ ៤,០៥៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ២៦៩,៥២៥នាក់ (ស្លាប់ ៧,១១១នាក់)
* វៀតណាម ឆ្លងចំនួន ៩៨,៤៦៥នាក់ (ស្លាប់ ៣៧០នាក់)
* កម្ពុជា ឆ្លងចំនួន ៧២,៩២៣នាក់ (ស្លាប់ ១,២៨៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៤,១៧៩នាក់ (ស្លាប់ ៣៧នាក់)
* ទ្បាវ ឆ្លងចំនួន ៤,៧៦២នាក់ (ស្លាប់ ៥នាក់)
* ព្រុយណេ ឆ្លងចំនួន ៣២១នាក់ (ស្លាប់ ៣នាក់)៕