(ណាផលស៍)៖ តាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១បានបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងថាមពលមកពី ក្រុមប្រទេសសេដ្ឋ កិច្ចជឿនលឿនទាំង ២០ ឬហៅកាត់ថា G20 នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្ហាញពីវឌ្ឍន ភាពតិចតួចស្តីពីវិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។
កិច្ចប្រជុំនៃក្រុមប្រទេស G20 ដែលបានធ្វើឡើងនៅទីក្រុង ណាផលស៍ (Naples) ប្រទេសអ៊ីតាលី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានពិភាក្សាអំពីប្រធានបទជីវចម្រុះ និងបរិស្ថានធម្មជាតិ ខណៈបញ្ហា ថាមពល និងការបម្រែបម្រួលអាកាសធាតុ នឹងស្ថិតក្នុងរបៀបវារៈសម្រាប់ថ្ងៃសុក្រនេះ។
ក្រុមអ្នកការទូតបានព្យាយាម អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដើម្បីស្វែងរកមូលដ្ឋានរួម ប្រកប ដោយអត្ថន័យទៅលើប្រធានបទសំខាន់ៗទាំងពីរ។
ប្រទេសអ៊ីតាលី ដែលកាន់តំណែងជាប្រធានក្រុមប្រទេស G20 នៅឆ្នាំ២០២១នេះ បានគូសបញ្ជា ក់ថា សេចក្តីថ្លែងការណ៍ស្តីពីបរិស្ថានមួយត្រូវបានព្រមព្រៀងគ្នាហើយ ដែលនេះជា «សេចក្តីរីករាយ ដ៏អស្ចារ្យបំផុត» នៃក្រុមប្រទេសទាំង២០ បន្ទាប់ពី «ការចរចាអស់រយៈពេលជាច្រើនសប្តាហ៍ និងការ ប្រជុំអស់រយៈពេល ០២ថ្ងៃ»។
លោក រ៉ូប៊ឺតូ ស៊ីងហ្គោឡានី (Roberto Cingolani) រដ្ឋមន្រ្តីក្រសួងបរិស្ថានអ៊ីតាលីបានគូសបញ្ជាក់ បន្ថែមថា សេចក្ដីថ្លែងការណ៍ចំនួន ០៧ទំព័រខាងលើ រំលេចនូវប្រធានបទជាច្រើនរួមមាន សន្តិសុខ ស្បៀងអាហារ, ការប្រើប្រាស់ទឹក, ការទុកដាក់សំរាម, ការចំណាយប្រកបដោយនិរន្តរភាព និងវិធី អប់រំយុវជនឱ្យកាន់តែប្រសើរលើបញ្ហាអាកាសធាតុ។
រីសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រនេះ ត្រូវបាន គេរំពឹងថា នឹងផ្តោតទៅលើការប្តេជ្ញាចិត្ត ចំពោះការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលទំនងជានឹងមានការប្រឈមកាន់តែខ្លាំង៕