ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៩៣៥នាក់ ខណៈជាសះស្បើយ ៦៥៤នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៩៣៥នាក់ ខណៈអ្នកជំងឺចំនួន៦៥៤ នាក់ជា សះស្បើយ។ ស្របពេលជាមួយគ្នានេះដែរក្រសួងសុខាភិបាល បានបញ្ជាក់អំពីការស្លាប់របស់ មនុស្ស៣១នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន ៥៦,១២២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៨,០៤០នាក់ និងស្លាប់សរុប ចំនួន ៧៧៩នាក់៕